adverise with khmeread Untitled 1

អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ខណៈ​កំពុង​គាស់​បន្ទប់​ជួល​

    ភ្នំពេញ ៖ ជនសង្ស័យ ២​នាក់ បានធ្វើ​សកម្មភាព​គាស់​បន្ទប់​ជួល​ប៉ង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ស្រាប់តែ​ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​នោះ​ឃើញ​ទាន់ រាយការណ៍​មក​កម្លាំង អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដេញតាម​ឃាត់ខ្លួន​បាន​កាលពី​ម៉ោង ១០​និង​៤០​នាទី ថ្ងៃទី​១២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ស្ថិតនៅ​ក្រោយ​ផ្សារ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

     មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មាន​គ្នា ២​នាក់​ទី​១-​ឈ្មោះ ជុំ ឡេង ភេទ​ប្រុស​អាយុ ២៣​ឆ្នាំ និង​ទី​២.​ឈ្មោះ ជា ហៀ​ង ភេទ​ប្រុស អាយុ ២០​ឆ្នាំ អ្នក​ទាំងពីរ​ស្នាក់នៅ បន្ទប់​ជួល​កន្លែង​កើត ហេតុ​ខាងលើ​ជាមួយគ្នា ។ ចំណែក​ជនរងគ្រោះ​ជា ម្ចាស់​បន្ទប់​ជួល​មិនត្រូវ បាន​គេ​ស្គាល់ឈ្មោះ​ទេ  ព្រោះ​ពេល​កើតហេតុ​គាត់​មិន​នៅផ្ទះ​ឡើយ ។​

     មន្ត្រី​ដដែល​បន្តថា ដំបូង​ប្រជាពលរដ្ឋ​ក្បែរ​កន្លែង កើតហេតុ​បានឃើញ ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព លួច​គាស់​បន្ទប់​ជួល របស់​ប្រជាពលរដ្ឋ​ត្រូវបាន​ពួកគាត់​រាយការណ៍​ទៅ កម្លាំង​អាវុធហត្ថ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ភ្លាមៗ​នោះ​កម្លាំង អាវុធហត្ថ​បាន​ចុះទៅ ដល់​រួច​សហការ​ជាមួយ ប្រជាពលរដ្ឋ​ដេញតាម​ឃាត់ ខ្លួន​ជនសង្ស័យ​បាន ២​នាក់ នាំយកមក​សាកសួរ​។​

    ក្រោយពី​សាកសួរ​ជន សង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច គាស់​បន្ទប់​ជួល​គេ​ពិតមែន ។​មិនតែប៉ុណ្ណោះ​នោះ​ក៏​ជា​មុខសញ្ញា​ចែកចាយ គ្រឿងញៀន​ដ៏​សកម្ម​ផងដែរ រួច​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់