ភ្នំពេញ៖ មានហេតុការណ៍មួយកើតឡើងដោយស្ត្រីម្នាក់បានដុតខ្លួននៅចំណុចយានដ្ឋានយីហោកោះកែវ ទិញ លក់ជួល បង់រំលស់រថយន្តគ្រប់ប្រភេទជិតទីលានប្រជាធិបតេយ្យ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញនៅព្រឹកថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០១៦នេះ បន្ទាប់ពីអាជ្ញាធរចុះអនុវត្តសាលដីកា។
គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលរងខណ្ឌ ចុះអនុវត្តសាលក្រម ផ្ទះលេខ ២៧ ផ្លូវ១០៨ ភូមិ២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ពេលនោះម្ចាស់ផ្ទះយកកង់ឡានដាក់ដុតក្នុងផ្ទះ បណ្ដាលឲ្យរបួសខ្លូនឯង ឈ្មោះសឹង ស្រីណេ ភេទស្រីអាយុប្រហែល៣០ឆ្នាំនិងឃាត់ខ្លួន០៣នាក់យកទៅសាកសួរនៅអធិការខណ្ឌដូនពេញ ៕
ស្ត្រីម្នាក់បានដុតខ្លួនឯង ដើម្បីការពារផ្ទះសម្បែងរបស់គាត់ដែលអាជ្ញាធរមានសមត្ថកិច្ចចម្រុះ ចុះទៅអនុវត្តសាលដីកា ។
សូមជម្រាបថា ក្រុមគ្រួសារស្ត្រីដុតខ្លួន គឺធ្លាប់បានទៅស្កាត់ជួបនាយករដ្ឋមន្ត្រីនៅក្នុងពិធីការកូនលោកស ខេង នៅកោះពេជ្រ កាលពីខែមករា ដើម្បីសុំឲ្យលោកជួយ៕
