Untitled 1

កម្មការិនី​រោងចក្រ Ever Green ១៨​នាក់​ដួលសន្លប់​

    ភ្នំពេញ ៖ កម្មការិនី​រោងចក្រ​កាត់ដេរ យីហោ Ever Green ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​មណ្ឌល​សុខភាព​ទឹកថ្លា ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ចំនួន​១៨​នាក់ បាន​ដួលសន្លប់​កំពុងធ្វើការ នៅវេលា​ម៉ោង​ប្រមាណ ១០ ព្រឹក​ថ្ងៃទី​១២ ខែកុម្ភ​: ឆ្នាំ​២០១៦​នេះ​។​

     ប្រភព​បាន​ឲ្យ​ដឹងថា ដំបូង​មានកម្ម​ការិនី​ម្នាក់ បាន​ដួលសន្លប់​បន្ទាប់មក​កម្ម​ការិនី ផ្សេងទៀត​ឃើញ​ដូចនេះ ក៏​ដួល​បន្តបន្ទាប់​តែម្តង​ដែល​ហេតុការណ៍​នេះ​បាន​បណ្តាល​ក្រុមកម្មករ​ជាច្រើន​ផ្សេងទៀត បាន​រត់​ចេញពី អាគារ​កាត់ដេរ ចេញមក​មុខ​រោងចក្រ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច និង​អាជ្ញាធរ ចុះទៅ​ជួយ​អន្តរាគមន៍​តែម្តង​។​

      បើតាម​សេចក្តីរាយការណ៍​ពី​ខាង​រដ្ឋបាល​រោងចក្រ ការដួលសន្លប់​ខាងលើនេះ អាច​បណ្តាលមកពី ជនរងគ្រោះ​មាន​សុខភាព​ទន់ខ្សោយ និង​អស់កម្លាំង​ព្រោះតែ ធ្វើការ​ថែម​ម៉ោង​ច្រើនពេក ។​

      សម្រាប់​ជនរងគ្រោះ​ទាំង​១៨​នាក់ ត្រូវបាន​សមត្ថ​កិ​ច ជួយ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​លោកសង្ឃ ធ្វើការ​ជួយសង្គ្រោះ​ភ្លាមៗ​។​

     នៅ​រោងចក្រ​កាត់ដេរ​មួយ​នេះ មាន​កម្មករ​ទាំងអស់​ចំនួន​១៩០៣​នាក់ កំពុង​បម្រើ​ការងារ​។​ទោះយ៉ាងណា​ខាង​រោងចក្រ​បានអនុញ្ញាត​ឲ្យ​កម្មករ​ឈប់សម្រាក​ចៀសវាង​មាន​បញ្ហា​បន្ត​៕​

មតិយោបល់