ញាក់សាច់! ក្រុមហ៊ុនមួយបើកអាជីវកម្មបំលែងសាកសពទៅជាគ្រាប់ពេជ្រ!

ក្រុមហ៊ុនស្វីសមួយហៅថា Algordanza បម្រើសេវាកម្មចំណងអនុវស្សាវរីយ៍។ ពួកគេមានបច្ចេកវិជ្ជា ដែលអាចបំលែងសាកសពទៅជាពេជ្របាន។

គំនិតនេះបង្កើតឡើងដោយលោក Rinaldo Willy នៅពេលគាត់មើលសៀវភៅ ថាតើពេជ្រកកើតឡើងដោយធម្មជាតិរបៀបណា។

ជាការពិតពេជ្រគឺជាទម្រង់គីមីមួយ នៅពេលកាបូនត្រូវនឹងកម្ដៅខ្លាំងប្រហែល ២.២០០ អង្សា ហើយកម្លាំងសង្កត់ខ្ពស់ប្រមាណជា ៣២ ម៉ឺនគីឡូក្នុងមួយអ៊ីញការ៉េ បន្ទាប់មកវាប៉ះត្រូវនឹងផ្ទៃត្រជាក់របស់ផែនដីក៏ចេញជាពេជ្រមកតែម្តង។

ហើយក្រុមហ៊ុនបង្កើតពេជ្រតាមរយៈម៉ាស៊ីន ដែលមានដំណើរការដូចទៅនឹងការកកើតរបស់ពេជ្របែបធម្មជាតិដែរ។

ហើយពេជ្រដែលបង្កើតឡើងចេញពីសាកសពត្រូវបានគេហៅថា "ពេជ្រអនុស្សាវរីយ៍"។ ហើយតម្លៃបំលែង មនុស្សជាទីស្រឡាញ់របស់អ្នកទៅជាពេជ្រគឺមិនថ្លៃទេ វាមានចន្លោះពី ៣ ពាន់ ទៅ ២ ម៉ឺនដុល្លារប៉ុណ្ណោះ៕

adverise with khmeread