ឃាត់បុរសជនជាតិចិនម្នាក់ប៉ុនប៉ងតម្លើងឧបករណ៍ Gate way - VOIP

កណ្តាល ៖ ប៉ូលិសខេត្តកណ្តាលបានបើកការស្រាវជ្រាវ និងបង្ក្រាបករណីប៉ុនប៉ងតម្លើងឧបករណ៍ ច្រកចេញចូល ប្រព័ន្ធទូរគមនាគមន៍ (Gate way - VOIP) ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ នៅថ្ងៃទី២៧ សីហា ២០១៧ វេលាម៉ោង០៧ព្រឹក នេះ នៅចំណុច បន្ទប់លេខ៣០៦ ជាន់ទី៣ សណ្ឋាគារត្រានីកា ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ZHU CHULE ភេទប្រុស​ អាយុ៣១ឆ្នាំ​​ ជនជាតិ ចិន ​ទីលំនៅខេត្តFUJIAN ប្រទេសចិន។ កាន់លិខិតឆ្លងដែនលេខ G 51567813 វត្ថុតាងចាប់យក-ឧបករណ៍បន្ទះស្តើង ពណ៌ខៀវ ០៤ ក្នុង០១បន្ទះ មានអង់តែន ពណ៌ខ្មៅចំនួន ០៨ដើម-ឧបករណ៍មានភ្លើង ពណ៌បៃតង ទទួលខ្សែ ពីបន្ទះស្តើង ទាំង០៨ ចំនួន០១ -ឧបករណ៍ ពណ៌ ស ម៉ាក King tel មានភ្លើងតូច ០៥គ្រាប់ ចំនួន ០១.វ៉ាលីស ពណ៌ខៀវក្រម៉ៅ មានដៃអូស ចំនួន ០១ -ម៉ូតូ ០១គ្រឿង ម៉ាក គ្លីក ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1 R 2104។

តាមការបំភ្លឺ របស់មេការសណ្ឋាគារ បានបំភ្លឺថា ជនជាតិចិនខាង​លើ​បាន​ជិះ​ម៉ូតូ ម៉ាក គ្លីកពណ៌ឈាមជ្រូក មកជួលសណ្ឋាគារត្រានីកា បន្ទប់លេខ៣០៦ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ​២០១៧ វេលាម៉ោង១១ និង៣០នាទី។

​លុះដល់ម៉ោង៤ និង១៧នាទី ល្ងាចជនសង្ស័យខាងលើ បានចាក​ចេញដោយ​មធ្យោបាយ​ដដែល ហើយមិនបានត្រឡប់មកវិញឡើយ។ ដោយបានទទួលព័ត៌មាននេះភ្លាម កម្លាំងជំនាញដឹកនាំ​ដោយ​លោក​អធិការក្រុងតាខ្មៅ បានចុះធ្វើកិច្ចការស្រាវជ្រាវ បន្ត តាមឃ្លាំមើល ជាមួយ មេការ​សណ្ឋាគារ​​ត្រានីកា។

​មកដល់ថ្ងៃទី២៨ សីហា ២០១៧ វេលាម៉ោង៧ព្រឹកបានវិលត្រឡប់ចូលមក ដល់សណ្ឋាគារ វិញ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ និងឆែកឆេរបន្ទប់ ចាប់យកវត្ថុតាង ​ឧបករណ៍ពាក់ព័ន្ធ ដោយមានការ ដឹកនាំ និងកិច្ចសម្របសម្រួលដោយលោក ព្រះរាជអាជារង ទិន សុចិត្រា បានការចូលរួមសហការ របស់សណ្ឋាគារត្រានីកា សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើមកកាន់អង្គភាព ស្នងការដ្ឋានខេត្តកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16