អាវុធហត្ថរាជធានីបញ្ជូនជនសង្ស័យ៩នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ សីហា ឆ្នាំ២០១៧ បានកសាងសំណុំរឿងបញ្ជូនក្រុមជនសង្ស័យមួយសម្បុកទៅតុលាការផ្ដន្ទាទោសតាមច្បាប់ បន្ទាប់ពីកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយអាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៩ នាក់ ដែលជាក្រុម និងបក្ខពួកតែមួយ នៅ ៣គោលដៅផ្សេងគ្នា ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងដកហូតបានក្រាមពណ៌សថ្លា ២៧កញ្ចប់កាលពីថ្ងៃទី២៧ សីហារួចមក។

​មន្ត្រីអាវុធហត្ថរាជធានីបានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ សីហា ថាប្រតិបត្តិការបស់កម្លាំងកងរាជអាវុធហត្ថរាជធានីដែលរបង្ក្រាបក្រុមជនសង្ស័យមួយក្រុមនេះដោយ ដំបូងឡើយ គឺនៅវេលាម៉ោង៣រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ រួម និងដកហូតក្រាមពណ៌សថ្លា ០៥កញ្ចប់ (ប្រភេទម៉ាទឹកកក)។

​ជនសង្ស័យរួមមាន៖ ១/ ឈ្មោះ សាន សាទ ភេទប្រុស អាយុ ៣៧ឆ្នាំ, ២/ ឈ្មោះ ឆាយ សុភា ភេទប្រុស អាយុ១៨ឆ្នាំ, ៣/ ឈ្មោះ សេន ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថ ឃាត់ខ្លួនបាន នៅចំណុចផ្ទះគ្មានលេខ ក្រុមទី១៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ០៣នាក់ ខាងលើ យកមកសួរនាំរួចមក នៅវេលា ម៉ោង៣ និង៥០នាទីរសៀលថ្ងៃដដែល អាវុធហត្ថខណ្ឌមានជ័យ បានបន្តសហការជាមួយ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានី ភ្នំពេញ បានស្រាវជ្រាវ បន្តរហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យប្រុសស្រី ០៣ នាក់ ទៀត ដែលជាបក្ខពួកតែមួយ រួម និងដកហូតក្រាមពណ៌សថ្លា ១៧កញ្ចប់ (ប្រភេទ ម៉ាទឹកកក) នៅចំណុចបន្ទប់ជួលលេខ (១១៦,១១៧) ផ្ទះសំណាក់ យីហោ ច័ន្ទ គ្រឹះស្នា ផ្លូវ៣៧១ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ចំណែកជនសង្ស័យទាំង៣នាក់នេះរួមមាន៖ ១/ ឈ្មោះ ហាក់ វីរៈ ហៅតូ ភេទប្រុស អាយុ៣០ឆ្នាំ, ២/ ឈ្មោះ វណ្ណ ពិសី ភេទស្រី អាយុ១៨ឆ្នាំ និង៣/ឈ្មោះ សេង កុម្ភៈ ហៅពែក ភេទប្រុស អាយុ៣០ឆ្នាំ។

​លុះដល់វេលាម៉ោង៤ និង៥០នាទី ល្ងាចថ្ងៃដដែល នៅចំណុចផ្ទះគ្មានលេខ ភូមិ ចំរើនផល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ ខាងលើ ដែលជាបក្ខពួក អាវុធហត្ថមូលដ្ឋានខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ០៣នាក់ បន្ថែម ទៀត រួម និងដកហូតក្រាមពណ៌សថ្លា ០៥កញ្ចប់ (ប្រភេទម៉ាទឹកកក) ពួកគេមានឈ្មោះ៖ ១/ ឈ្មោះ សុខ សុផា ភេទប្រុស អាយុ៣៨ឆ្នាំ, ២/ ឈ្មោះ គ្រេន ពិសិដ្ឋ ហៅបារាំង ភេទប្រុស អាយុ២១ឆ្នាំ, ៣/ ឈ្មោះ ភិន ចាន់ណា ភេទប្រុស អាយុ២១ឆ្នាំ។

បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង ០៩ នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់នៅថ្ងៃនេះ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16