adverise with khmeread Floyd

តើ ផ្លយ មេវេឌ័រ គឺជាមនុស្សកំសាកមែនឬ?

          មានមនុស្សល្បីៗជាច្រើន​ដែល​មិនអាចចេញ​កម្សាន្ត​តាម​ទីសាធារណៈ​ដោយ​គ្មាន​វត្តមានរបស់​ក្រុម​អង្គរក្សតាម​ហែហម​ចោមរោម​នោះឡើយ។ តួយ៉ាង​  តារា​ចម្រៀង​ប៉ប់ ចៅក្រម​ក្នុងកម្មវិធី X Factor តារាភាព​យន្ត​ហូលីវូដ​...អ្នកទាំង​នេះ​​សុទ្ធតែ​ត្រូវ​ការ​ការពារសន្តិសុខ។

          ចុះចំណែក​កីឡាករប្រដាល់​ឆ្នើម​ជាងគេលើ​ពិភពលោកវិញ? បុរសម្នាក់​ដែល​មាន​ជំនាញ​ក្នុង​ការ​ប្រើកណ្តាប់​ដៃវាយទៅលើ​មុខ​របស់​គូ​ប្រកួត​ជាងបុគ្គល​​ណាទាំង​អស់​នោះ​​ អ្នក​ប្រហែលជា​គិត​ថា គាត់អាចមាន​សមត្ថភាពគ្រប់គ្រាន់​​ដើម្បី​ការពារខ្លួនឯង។

          ទោះបីជា​យ៉ាងណា ផ្លយ មេវេឌ័រ (Floyd Mayweather) តែ​ងតែ​ធ្វើ​អ្វី​មួយ​ដែល​ខុសប្លែក​និង​ហួសហេតុជាងគេ ដូច្នេះ​យើងប្រហែលជា​គ្មានការភ្ញាក់ផ្អើល​ទេ ប្រសិនបើគាត់​គ្រាន់តែ​ជួល​អង្គរក្សធម្មតា​ម្នាក់នោះ ប៉ុន្តែ​វាមិនមែនដូច្នេះទេ កីឡាករប្រដាល់រូបនេះ​បាន​ជួល​អង្គរក្ស​មាឌធំបំផុត​ក្នុងពិភពលោក។

          យើងមិនប្រាកដ​ថា ក្រុម​សន្តិសុខ​របស់ មេវេឌ័រ​ ដែលបច្ចុប្បន្នកំពុង​ហែ​ហម​គាត់នៅ​ក្នុងទីក្រុងមីលែន​ ពិតជា​មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​តួនាទីនេះឬយ៉ាងណានោះទេ ប៉ុន្តែ​ចូរក្រឡេក​មើល​មាឌរបស់​ពួកគេទៅមើល​។

          កំពូលកីឡាករប្រដាល់មិនធ្លាប់ស្គាល់ពាក្យ​ថា ចាញ់​ ដែលកំពុង​ទស្សន​កិច្ច​​នៅ​ប្រទេសអ៊ីតាលី​​ ប្រហែល​ជា​មិនចាំបាច់ត្រូវការ​នរណាម្នាក់​តាមឃ្លាំ​មើល​ពីក្រោយ​ខ្នងរបស់គាត់នោះទេ ។

          ទោះបីជាយ៉ាងណា នៅក្នុងចិត្តរបស់​ មេវេឌ័រ ការជ្រើសរើស​អង្គរក្ស​មាឌ​ធំ​ទាំងនេះ​ប្រហែលជា​គ្មានអ្វីពាក់ព័ន្ធច្រើននឹងរឿងសន្តិសុខទេ។ សម្រាប់​គាត់ អង្គរក្ស​មាឌធំទាំង​នេះ​ ​គឺគ្រាន់តែជា​គ្រឿងលម្អបន្ថែម​ ឲ្យស័ក្តិសមនឹងឋានៈ​​របស់​ខ្លួន​ជា​មនុស្ស​ល្បី​និង​មាន​ប្រាក់​រាប់លានដុល្លារតែប៉ុណ្ណោះ...៕

adverise with khmeread

មតិយោបល់