សមជាប៉ូលិសក្លាហានមែន!!! លីគ្រាប់បែកទម្ងន់ ៩ គីឡូ រត់យ៉ាងលឿនទៅបោះចោលក្នុងរណ្តៅជ្រៅ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់សិស្ស ៤០០ នាក់ផ្សេងទៀត

ពលទោប៉ូលិសមិនគិតពីសុវត្ថិភាពខ្លួនឯងម្នាក់ បានព្យាយាមរត់ក្នុងចម្ងាយរាប់រយម៉ែត្រជាមួយនឹងគ្រាប់បែកទម្ងន់ជាង ៩គីឡូក្រាមមួយគ្រាប់នៅលើស្មារបស់គាត់ ក្នុងគោលបំណងសង្គ្រោះជីវិតក្មេងៗសិស្សសាលាចំនួន ៤០០នាក់។

មន្រ្តីប៉ូលិសលោក Abhishek Patel បានរើសគ្រាប់បែក ហើយរត់ជាមួយវា នៅលើស្មារបស់គាត់នៅក្នុងភូមិ Chitora ស្ថិតនៅភូមិកណ្តាលរដ្ឋម៉ាដាយ៉ាប្រាដេស ប្រទេសឥណ្ឌា។

បន្ទាប់មកប៉ូលិសដ៏អង់អាចរូបនេះបានបោះគ្រាប់បែកនោះចោល ដែលមានកម្លាំងគ្រប់គ្រាន់នឹងអាចបង្កផលប៉ះពាល់ដ៏ធ្ងន់ធ្ងរមួយ ចូលទៅក្នុងរណ្តៅមួយកន្លែង។

លោក Patel បាននិយាយថា "សិស្សជិត ៤០០នាក់បានស្ថិតនៅបរិវេណកើតហេតុ ពេលដែលគ្រាប់បែកត្រូវប្រទះឃើញ។ គ្រប់យ៉ាងអាចនឹងកើតឡើង។ ខ្ញុំចង់នាំយកគ្រាប់បែកនេះចេញឱ្យឆ្ងាយពីសិស្សនិងពីតំបន់នោះក្នុងគោលបំណងកាត់បន្ថយនូវគ្រោះថ្នាក់ដ៏អន្តារាយដែលមើលមិនឃើញ ប្រសិនបើគ្រាប់បែកនេះផ្ទុះ។ ប្រសិនបើគ្រាប់បែកនោះផ្ទុះ វានឹងអាចផ្តល់ផលប៉ះពាល់ជុំវិញចម្ងាយ ៥០០ម៉ែត្រ។ ខ្ញុំពិតជាភ័យខ្លាចថា គ្រាប់បែកនេះអាចនឹងផ្ទុះ ដូច្នេះខ្ញុំបានយកវាចេញឆ្ងាយពីតំបន់មានមនុស្សជាច្រើននៅជុំវិញ"។

មន្ត្រីប៉ូលិសជាឪពុកក្មេងចំនួនពីររូបរូបនេះបានបន្តទឿតថា "វាពិតជាការងារដ៏ប្រថុយប្រថាន ហើយអាចនឹងឆក់យកជីវិតខ្ញុំបានដូចគ្នា។ ខ្ញុំបានធ្វើវាដើម្បីសង្គ្រោះជីវិតក្មេងរាប់រយនាក់ ដែលមានវត្តមាននៅក្នុងសាលារៀន។ ពួកគេគឺជាអនាគតរបស់យើង"៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16