ចិនព្រមានអាមេរិកនិងកូរ៉េខាងត្បូង កុំឱ្យញុះញង់កូរ៉េខាងជើង

ប្រទេសចិនបានព្រមានសហរដ្ឋអាមេរិក និងកូរ៉េខាងជើងកុំឱ្យញុះញង់កូរ៉េខាងជើង ហើយបានអំពាវនាវឱ្យមានការអត់ធ្មត់ពីភាគីទាំងអស់បន្ទាប់ពីរដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលដែលហោះលើប្រទេសជប៉ុននិងធ្លាក់នៅសមុទ្រនៅតំបន់ភាគខាងជើងកោះហុកកៃដូ។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ហ័រឈុអ៊ីង បានធ្វើការថ្លែងបែបនេះនៅសន្និសីទព័ត៌មានប្រចាំថ្ងៃក្នុងថ្ងៃនេះ។

ការបាញ់មីស៊ីលថ្មីៗនេះរបស់កូរ៉េខាងជើងបានកើតឡើង បន្ទាប់ពីសមយុទ្ធសង្រ្គាមរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងហើយភ្លាមៗក្រុងសេអ៊ូលបានបន្តការធ្វើតេស្តជាមួយការទម្លាក់គ្រាប់បែកនៅក្បែរព្រំដែនកូរ៉េខាងជើង។

រដ្ឋមន្ត្រីការបរទេសចិនបានថ្លែងថា ខ្លួនបានប្រឆាំងកូរ៉េខាងជើងក្នុងការប្រឆាំងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ហើយសម្ពាធមិនអាចដោះស្រាយបញ្ហាបានឡើយ។ ពួកគេបានអំពាវនាវឱ្យសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងបើកការចរចា៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16