ក្រុមហ៊ុនFordនិងក្រុមហ៊ុន RMA Cambodiaផ្តល់ជាមូលនិធិប្រមាណ$25,000 ដុល្លារដល់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា

ក្រុមហ៊ុន Ford និង ក្រុមហ៊ុន RMA Cambodia ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford ប្រចាំប្រទេសកម្ពុជាបានផ្តល់មូនិធិដែលមានទឹកប្រាក់ចំនួន$25,000 ដល់សភាយុវពាណិជ្ជករអន្តរជាតិ​​កម្ពុជា​ JCI (Junior Chamber International) ដើម្បីអនុវត្តគម្រោង​ “ការផ្តល់អណ្តូងទឹកស្អាតដល់សហគមន៍នៅក្នុងប្រទេសកម្ពុជា” ដែលគម្រោងនេះ គឺជាផ្នែកមួយនៃកម្មវិធី មូលនិធិអភិរក្ស​និងការពារបរិស្ថានជាសកលរបស់ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Initiative).

ជំនួយឥតសំណងនេះនឹងអនុញ្ញាតឱ្យក្រុមសភាយុវពាណិជ្ជករអន្តរជាតិ​​កម្ពុជា សាងសង់អណ្តូងទឹកចំនួន17កន្លែងនៅខេត្តព្រះវិហារ រួមមានស្រុកជាំក្សាន្ត ស្រុកជ័យសែន និងស្រុករវៀង ដើម្បីជួយផ្តល់ប្រភពទឹកស្អាតដល់ប្រជាជនរស់នៅក្នុងតំបន់ និងជួយកាត់បន្ថយការលំបាកប្រចាំថ្ងៃដែលពួកគេប្រឈមដើម្បីទទួលបានទឹកស្អាត។ នៅក្នុងនោះផងដែរ អណ្តូងចំនួន 6 ដែលនឹងត្រូវសាងសង់នៅភូមិសម្រោង​ ឃុំតស៊ូស្រុកជ័យសែន​ អណ្តូង 8 នៅក្នុងឃុំរក្សាស្រុករវៀង និង អណ្តូងចំនួន 3ក្នុងឃុំស្រអែមស្រុកជាំក្សាន្ត។

គម្រោងនេះបានបន្តពីការផ្តួចផ្តើមរបស់អនុប្រធានក្រុមហ៊ុន Ford ​លោកស្រីElena Ford នៅពេលដែលគាតមកទស្សនាប្រទេសកម្ពុជាក្នុងឆ្នាំ2012ហើយបានសន្យាថាក្រុមហ៊ុន Ford នឹងជួយដោះស្រាយកង្វះខាតធនធានទឹកស្អាតសម្រាប់សហគមន៍ជនបទនៅកម្ពុជា។

លោក សេង វឹង នាយកគ្រប់គ្រងផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodiaបានមានប្រសាសន៍ថា៖ “យើងពិតជាមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងនិងការរួមចំណែកនានាដែលបានកំពុងបន្តហើយនឹងផ្តល់អត្ថប្រយោជន៍រយៈពេលវែងដល់ប្រជាជនកម្ពុជា។ការផ្តល់នូវអណ្ដូងទឹកស្អាត និងការចូលរួមចំណែកជាមួយសហគមន៍ ដែលយើងកំពុងរស់នៅ និងធ្វើការជាមួយ គឺជាកាត្វកិច្ចដ៏ចាំបាច់ និង​មានសារៈសំខាន់បំផុតសំរាប់ក្រុមហ៊ុន Ford និង​ RMA Cambodia.

“យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Ford និង​ RMA Cambodia ចំពោះការឧបត្ថមនិងគាំទ្រ ក្នុងការបន្តជួយដោះស្រាយបញ្ហាសំខាន់ៗនៅកម្ពុជា​ ដូចជាកង្វះប្រភពទឹកស្អាតក្នុងការប្រើប្រាស់ប្រចាំថ្ងៃជាដើម”។ “មូលនិធិនេះនឹងជួយដល់គោលបំណងរបស់យើងក្នុងការកែលំអជីវិតរស់នៅរបស់គ្រួសារនៅសហគមន៍ជនបទទូទាំងប្រទេសកម្ពុជា” នេះបើយោងតាមសម្ដីរបស់លោកស្រី ជា​ សុផល្លាប្រធានសភាយុវពាណិជ្ជករអន្តរជាតិ​​កម្ពុជា - JCI Cambodia បានមានប្រសាសន៍ថា៖ “ទឹក​ស្អាតនាំមកនូវភាពញញឹម​ និង​ ក្តឺសង្ឃឹម”កាលពីឆ្នាំ 2015 ក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia បានផ្តល់ជំនួយឥតសំណងចំនួនប្រមាណ $20,000 ដុល្លារដល់ក្រុមសភាយុវពាណិជ្ជករអន្តរជាតិ​​ កម្ពុជាដើម្បីសាងសង់អណ្តូងទឹកចំនួន 8 នៅខេត្ដកំពត ដែលអាចផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនជាង 1000នាក់មកពីជាង 100 គ្រួសារ។

អំពីគម្រោងមូលនិធិអភិរក្ស​និងការពារបរិស្ថានរបស់ក្រុមហ៊ុន Ford

គម្រោងមូលនិធិអភិរក្ស​និងការពារបរិស្ថានបានបង្កើតតាំងពីឆ្នាំ 1983 មកម្លេះ។ មូលនិធិនេះបង្កើតឡើងក្នុងគោលបំណងដើម្បីជម្រុញបុគ្គលនិងអង្គការនានាដើម្បីធ្វើការសិក្សាស្រាវជ្រាវទៅលើគម្រោងផ្សេងៗ ទៅលើការការពារបរិស្ថាន ដើម្បីណែនាំឲ្យប្រជាពលរដ្ឋចេះស្រលាញ់និងការពារបរិស្ថាននៅក្នុងសហគមន៍ដែលពួកគេរស់នៅ។

ចាប់​តាំង​ពី​​ការ​បង្កើត​នូវ​គម្រោង​នេះ​មក​ ក្រុមហ៊ុនហ្វដ​បាន​ឧបត្ថមទឹកប្រាក់មិនក្រោម $5លានដុល្លារនោះទេដើម្បីអនុវត្ត​ន៍​នូវ​គម្រោង​រាប់រយ​គម្រោង​នៅ​ជាង ៦០​​​ប្រទេសជុំវិញពិភពលោក។

នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុន Ford បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញគំនិតផ្តួចផ្តើមផ្នែកការពារបរិស្ថានអស់រយៈពេលជាងមួយទសវត្សមកហើយ រួមមានការការពារសត្វព្រៃនិងការពារព្រៃឈើ និងផ្តល់មូលនិធិដល់គម្រោងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិនិងការបង្កើនធនធាននៅតាមជនបទផងដែរ។

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab