ស្ងាត់ៗ គីមជុងអ៊ុន មានកូនប្រុសទី ៣

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េអះអាងថា មេដឹកនាំផ្ដាច់ការកូរ៉េខាងជើង គីមជុងអ៊ុន បានក្លាយជាឪពុកកូនប្រុសម្នាក់ទៀតហើយ។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រពន្ធមេដឹកនាំផ្ដាច់ការ រីសុលជូ បានផ្ដល់កំណើតដល់កូនកាលពី ៦ ខែមុន ប៉ុន្តែដំណឹងពីកូនរបស់ពួកគេទើបតែលេចក្នុងសប្ដាហ៍នេះដោយសារមន្ត្រីស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង។

ដំណឹងអំពីសមាជិកមេដឹកនាំផ្ដាច់ការថ្មីបានបន្លឺឡើងស្របពេលកូរ៉េខាងជើងបានបាញ់មីស៊ីលលើប្រទេសជប៉ុនភាគខាងជើងក្នុងថ្ងៃនេះ។

សមាជិកសភាកូរ៉េខាងត្បូងដែលបានសង្ខេបដោយទីភ្នាក់ងារស៊ើបការណ៍ជាតិនៅថ្ងៃចន្ទម្សិលមិញ បានប្រាប់សារព័ត៌មានក្នុងស្រុកថា កូនប្រុសនោះត្រូវបានសម្រាលកាលពីខែកុម្ភៈ។

ជំទាវទីមួយ រីសុលជូ បានអវត្តមានកាលពីឆ្នាំមុនដោយបង្កឱ្យមានការរំពឹងថា នាងអាចមានផ្ទៃពោះ។

យោងតាមរបាយការណ៍ពីទីភ្នាក់ងារស៊ើបការណ៍របស់ក្រុងសេអ៊ូលពីមុនឱ្យដឹងថា រីបានរៀបការណ៍គីមជុងអ៊ុនក្នុងឆ្នាំ ២០០៩ និងបានផ្ដល់កំណើតដល់កូនដំបូងនៅឆ្នាំបន្ទាប់ ជាមួយកូនទីពីរបានកើតក្នុងឆ្នាំ ២០១៣៕

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16