ញាក់សាច់!!! នៅកេនយ៉ាង នរណាហ៊ានប្រើថង់ប្លាស្ទិកជាប់គុក ៤ ឆ្នាំ ឬ ពិន័យ ៤ ម៉ឺនដុល្លារ

ការហាមប្រាមលើថង់ប្លាស្ទិកបានចូលជាធរមាននៅប្រទេសកេនយ៉ាកាលពីថ្ងៃចន្ទទី២៨សីហាក្នុងការប្រឹងប្រែងដើម្បីពន្យឺតការបំពុលបរិស្ថាន ជាមួយជនល្មើសនឹងត្រូវជាប់ពន្ធនាគារ ឬពិន័យជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។

ការហាមឃាត់លើការប្រើប្រាស់ ការផលិត និងការនាំចូលថង់ប្លាស្ទិកត្រូវបានអនុវត្តបន្ទាប់ពីតុលាការជាន់ខ្ពស់ទាត់ចោលការលើកឡើងដោយក្រុមអ្នកអ្នកនាំចូល ដែលអះអាងថា ការងារនឹងត្រូវបាត់បង់ហើយជីវភាពរស់នៅនឹងត្រូវរងការគំរាមកំហែង។

ប្រទេសរាប់សិបបានហាមឃាត់ទាំងស្រុង រឹតត្បិត ឬហូតពន្ធលើការប្រើប្រាស់ថង់ប្លាស្ទិក ប៉ុន្តែច្បាប់ថ្មីរបស់កេនយ៉ាមានភាពតឹងរ៉ឹងខ្លាំង ជាមួយការផាកពិន័យរហូតដល់ ៤០.០០០ ដុល្លារនិងទោសជាប់ពន្ធនាគារ ៤ ឆ្នាំ។

កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) បានប៉ាន់ប្រមាណថាផ្សារទំនើបកេនយ៉ាបានចែកចាយថង់ប្លាស្ទិកបានចំនួន ១០០ លានជារៀងរាល់ឆ្នាំ។

ប្រធានអង្គការ UNEP លោក Erik Solheim បានស្វាគមន៍ចំពោះការហាមឃាត់នេះថាជាជំហានដ៏សំខាន់មួយដើម្បីបញ្ចប់ការបំពុលដោយប្លាស្ទិក។

ការហាមឃាត់នេះត្រូវបានប្រកាសជាលើកដំបូងនៅក្នុងខែកុម្ភៈប៉ុន្តែបានផ្អាករយៈពេល៦ខែដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់និងអ្នកលក់របស់កេនយ៉ាសម្របខ្លួនទៅនឹងច្បាប់ថ្មីនេះ៕ ប្រភព៖បរទេស

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab