នារីវ័យក្មេងកើតមហារីកឆ្អឹងថ្ពាល់ ទីបំផុត បានស្លាប់ហើយ បន្ទាប់ពីតស៊ូជិតពីរឆ្នាំ

ស្ត្រីថៃម្នាក់បានស្លាប់ដោយសារមហារីកឆ្អឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ សីហា គឺមិនដល់២ឆ្នាំផងទេ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យឃើញជំងឺកាចសាហាវនេះ។

វេបសាយ CGTN បានរាយការណ៍ថា ទោះបីទទួលការព្យាបាល ក៏ប៉ុន្តែដុំសាច់មហារីក ដែលធ្វើឱ្យខូចទ្រង់ទ្រាយមុខមាត់របស់នាង Jenie Yoo អាយុ ២៨ ឆ្នាំ បានបន្តលូតលាស់ និង បង្កឱ្យនាងហូរឈាមច្រមុះ និងជ្រុះធ្មេញជាបន្តបន្ទាប់។

នៅពេលនាង Jenie Yoo បង្ហោះសាច់រឿងរបស់នាងចែករំលែកលើហ្វេសប៊ុកកាលពីឆ្នាំមុន នាងត្រូវគេសើចចម្អកថាបង្ហោះរូបកាត់តដើម្បីបោកប្រាស់សាធារណជន។

ការសើចចម្អកតាមអ៊ីនធឺណេតបានបញ្ចប់ ហើយការផ្តល់ជំនួយដល់នាងបានចាប់ផ្តើមហូរដូចទឹកបាក់ទំនប់ បន្ទាប់ពីនាងបកស្រាយស្ថានភាពជំងឺរបស់នាងក្នុងវីដេអូឃ្លីបមួយ។

ក្នុងផុសលើហ្វេសប៊ុករបស់នាង ដែលត្រូវបានលុបចោលទៅហើយនោះ នាងយូបាននិយាយអំពីដំណើរវិវឌ្ឍនៃការព្យាបាលរបស់នាង។

នៅពេលដែលមហារីកកាន់តែកាចខ្លាំងឡើង នាង Jenie Yoo និយាយថា រាងកាយនាងរងការឈឺចាប់ខ្លាំង ទាល់តែឪពុកម្តាយជួយម៉ាស្សា ទើបបានធូរស្បើយខ្លះ។

នាងក៏បានថ្លែងអំណរគុណផងដែរចំពោះអ្នកដែលបានមើលថែទាំនាង នៅពេលនាងធ្លាក់ខ្លួនឈឺ។

ទោះយ៉ាងណា វិធីព្យាបាលដោយគីមីមិនមានប្រសិទ្ធភាពសម្រាប់នាង Jenie Yoo ទេ ហើយស្ថានភាពជំងឺរបស់នាងបានប្រែទៅជាអាក្រក់ខ្លាំងកាលពីខែមិថុនា។ នាងបានស្លាប់ដោយសារជំងឺនេះនៅ ២ ខែក្រោយ។

កាលពីថ្ងៃអាទិត្យទី២៧ សីហា គ្រួសារនិងមិត្តភក្តិនាងបានមកចូលរួមក្នុងពិធីបុណ្យសពរបស់នាង៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16