adverise with khmeread 1

Messi ត្រឡប់​មកវិញហើយ​!

​កំពូល​កីឡាករ Leo Messi បានបង្ហាញ​ខ្លួន​ក្នុង​ជំរំ​ហ្វឹកហាត់​វិញ​ហើយ បើទោះជា​បានទទួល​ការវះកាត់​ក្រលៀន​កាលពី​ពីរ​ថ្ងៃមុន​ក៏ដោយ ហើយ​នេះ​ជា​ព័ត៌មាន​ដ៏​ធំ​សម្រាប់​ថ្ងៃនេះ ស្របពេល​ក្រុម​អ្នកមាន​បុណ្យ Barcelona ត្រៀម​ត្រឡប់មក​យក​បី​ពិន្ទុ​ទៀត បន្ទាប់ពី​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Spanish Cup ត្រូវបាន​បញ្ចប់​។​

Messi បាន​ចូលរួម​ជាមួយ​កីឡាករ​ជម្រើស​ដំបូង​នៅក្នុង​ការហ្វឹកហាត់​ផ្នែក​កាយសម្បទា ដែល​ជម្រើស​ទាំង​នោះបាន​ចូលរួម​ក្នុងការ​ប្រកួត ១-១ ជាមួយ Valencia កន្លងមក ដែល​យើង​ឃើញ​ក្រុម Barcelona បាន​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Copa de Rey​។​

​វា​ជាការ​ហ្វឹកហាត់​សម្រាប់​ត្រៀម​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ​ជាមួយ​ក្រុម Celta​។ ក្រុម​របស់លោក Luis Enrique បានផ្តល់​ឲ្យ​កូនក្រុម​បាន​សម្រាក​នៅថ្ងៃនេះ​ហើយ​ពួកគេ​នឹង​វិលត្រឡប់​មកវិញ​នៅ​ថ្ងៃស្អែក​សម្រាប់​ការហ្វឹកហាត់​បញ្ចប់​៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់