ឃាត់ខ្លួនមនុស្ស៣នាក់តាមដីកាបញ្ជាឱ្យចូលខ្លួនពីបទ ហិង្សាមានស្ថានទម្ងន់ទោស

ភ្នំពេញ ៖ កម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនមនុស្សចំនួន០៣នាក់ នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទ ហិង្សាមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ម៉ោង១៤ និង៤៥នាទី។

ជនជាប់ចោទទាំង៣នាក់បានប្រព្រឹត្តល្មើសនៅ ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ មេសា ២០១៧ តាមដីកាបញ្ជឲ្យចូលខ្លួនលេខ ២១៨ អយល, ២១៩ អយល, ២២០ អយល ចុះថ្ងៃទី ២១-០៨-២០១៧ របស់លោក ឡុង ជាប ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនសង្ស័យ ទី១-ឈ្មោះ ជួង កញ្ញា ភេទ ស្រី ថ្ងៃ ខែ ឆ្នាំ កំណើត ០៨-០៩-១៩៨៦ ជនជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណ័លេខ ០១០៧៥៣៧៩៩ ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ មុខរបរ លក់ដូរ, ទី២- ឈ្មោះ អ៊ួន ផល្លា ភេទ ស្រី ថ្ងៃ ខែ ឆ្នាំ កំណើត ១៣-០៥-១៩៦២ ជនជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណ័លេខ ០១០២៩៨៩១៣ ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ មុខរបរ លក់ដូរ និងទី៣-ឈ្មោះ ជួង រីករាយ ភេទស្រី ថ្ងៃខែឆ្នាំ កំណើត ២៨-០៥-១៩៩២ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ មុខរបរលក់ដូរ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ រៀបចំបែបបទបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16