adverise with khmeread 3116081a00000578 0 image a 27 1455186802438

ឃើញ​ប្រុស​ស្នេហ៍​លួច​មាន​ស្រី​ថ្មី នាង​ខឹង​ហើយ​ស្ទុះ​ទៅ​ជាន់​កម្ទេច​កញ្ចក់​រថ​យន្ត​រួច​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​ទៀត​

​    ​ស្ត្រី​ពោរពេញ​ដោយ​កំហឹង​ម្នាក់​បាន​បញ្ឈប់​ចរាចរណ៍​ក្នុងប្រទេស​កូ​ឡុំ​ប៊ី​នៅពេល​នាង​ឃើញ​ដៃគូ​របស់​នាង​នៅ​ជាមួយ​ស្ត្រី​ម្នាក់ទៀត រួច​បាន​ជះ​កំហឹង​មួយ​ទំហឹង​ដាក់​រថយន្ត​របស់គាត់​ដើម្បី​ចាប់​បុរស​ជា​សង្សារ​ឱ្យ​ទាល់តែ​បាន​។ 

​    ​ចុះ​ឋាននរក​ក៏​មិន​ស្មើនឹង​ការ​ជេរប្រទេច​របស់​ស្ត្រី​ម្នាក់​នេះដែរ នៅពេល​នាង​ប្រទះឃើញ​មិត្ត​ប្រុស​របស់​នាង និង​ស្រី​ស្នេហ៍​ថ្មី​របស់គាត់​កំពុង​ជិះឡាន​តាមផ្លូវ​ក្នុង​ទីក្រុង Valledupar ភាគ​និរតី​កូ​ឡុំ​ប៊ី​។ 

​    ​កាមេរ៉ា​បាន​ថតរូប​នាង​កំពុង​ឡើងលើ​រថយន្ត​គាត់ និង​ព្យាយាម​ទម្លុះ​ចូល​រថយន្ត​តាម​កញ្ចក់​មុខ​រថយន្ត មុនពេល​ក្រោក​ឈរលើ​គម្រប​ក្បាល​ឡាន​។ 

​    ​នាង​បាន​ស្រែក​ដាក់​ទៅ​ស្រី​ស្នេហ៍​ក្នុង​ឡាន​នោះ​ថា "​ឱ្យ​នាង​ចុះមក ឱ្យ​នាង​ចុះមក​ឥឡូវ​ភ្លាម​"​។ សម្រែក​របស់​នាង​ត្រូវបាន​សាទរ​ដោយ​ក្រុម​អ្នក​ឈរ​មើល ដែល​ទំនង​ដូចជា​គាំទ្រ​បេសកកម្ម​របស់​នាង និង​បានចាប់ផ្តើម​ជំរុញ​ទឹកចិត្ត​នាង​ឱ្យធ្វើ​បែបនេះ​បន្តទៀត​។ 

​    ​ភ្លាម​បន្ទាប់ពី​នោះមក នាង​ស្រាប់តែ​កើត​ចិត្ត​ក្លាហាន​កាន់តែខ្លាំង​ដោយ​ក្រោកឈរ​ពីលើ​កញ្ចក់​មុខ ហើយ​ចាប់ផ្តើម​លោត​កន្ទ្រាំ​ជើង​ខ្លាំងៗ​ពីលើ​កញ្ចក់​រថយន្តរ​ហូត​ទាល់តែ​បែក​កញ្ចក់​ខ្ទេច​អស់​។ 

​    ​ដោយ​ឃើញបែបនេះ មិត្ត​ប្រុស​របស់​នាង​និង​ស្រី​កំណាន់ចិត្ត​ថ្មី​បានសម្រេច​ចិត្ត​ព្យាយាម​រត់គេច​ពី​កន្លែងកើតហេតុ រួច​ចាប់ផ្តើម​បើករថយន្ត​ចេញ​បន្តិច​ម្តងៗ​។ ប៉ុន្តែ​ស្ត្រី​ដែល​កំពុង​ផ្ទុះ​កំហឹង​ពេញ​ខ្លួន​រូបនោះ​ពុំបាន​បដិសេធ​ចុះ​ពីលើ​រថយន្ត​នោះឡើយ និង​បាន​ឈរ​បាំង​ពីមុខ​រថយន្ត​ទៀតផង រួច​បាន​លោត​ឡើង​ចុះៗ​ពីលើ​គម្រប​ក្បាល​រថយន្ត​ដើម្បី​បញ្ឈប់​កុំឱ្យ​ពួកគេ​បើក​គេច​។ 

​    ​រថយន្ត​ចាប់ផ្តើម​បើក​ទៅមុខ​លឿន​បន្តិច​ម្តងៗ ហើយ​ហ្វូង​អ្នក​ឈរ​មើល​បាន​ស្រែក​ឱ្យ​អ្នកបើករថយន្ត​បន្ថយល្បឿន​។ ស្ត្រី​ម្នាក់​នោះបាន​លោត​ចុះ​ពីលើ​រថយន្ត ហើយ​ដៃគូ​របស់​នាង​បាន​ជាន់​ល្បឿន​បើក​គេច​តាមផ្លូវ​បាត់ទៅ ប៉ុន្តែ​ដោយបាន​តាំងចិត្ត​ថា​មិន​ចុះចាញ់​រួចទៅហើយ​នោះ ស្ត្រី​រូបនោះ​បាន​ហក់​ជិះ​លើ​ម៉ូតូ​ក្បែរ​នោះ​រួច​បើក​ដេញតាម​ពីក្រោយ​តែម្តង​៕ 

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់