អាធំ និងអាធំ ព្រលះគ្នាខ្ទេចរបួសធ្ងន់ម្នាក់នៅផ្លូវជាតិលេខ១

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តបណ្តាលឱ្យរបួសធ្ងន់១នាក់កើតឡើងនៅថ្ងៃទី៣០ សីហា ២០១៧ វេលាម៉ោង០៣ និង១០នាទី ទៀបភ្លឺនៅលើផ្លូវជាតិលេខ១ក្នុងចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ចំណុចភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ករណីនេះ បង្កឡើងដោយរថយន្តម៉ាក NISSAN ពណ៌ ស ប្រភេទសណ្តោង សឺមឺរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ 3A-7930 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដែលបើកបរមានទិសដៅពីអ្នកលឿងទៅភ្នំពេញ។

ពេលបើក មកដល់ ចំណុចកើតហេតុខាងលើបាន បានបុកជាមួយរថយន្តម៉ាកFUSO ពាក់ផ្លាកលេខ ស្វាយរៀង 3A-0707 បើកបរដោយឈ្មោះប៊ុត ធារ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយមានអ្នករួមដំណើរម្នាក់ឈ្មោះ គីម រ៉ាឆាន់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិកំពង់រោទ៍ ឃុំកំពង់រោទ៍ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលបើកមានទិសដៅផ្ទុយគ្នា។

គ្រោះថ្នាក់នេះ បណ្តាលឱ្យរងរបួសធ្ងន់អ្នកបើករថយន្ត ឈ្មោះ ប៊ុន ធារ័ត្ន និង របួសស្រាលអ្នករួមដំណើរឈ្មោះ គីម រ៉ាឆាន់ បញ្ជូនទៅព្យាលបាលនៅមន្ទីរពេទ្យភ្នំពេញ រថយន្តខូចធ្ងន់២គ្រៀង។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត សណ្តោងសឺមីរ៉ឺម៉កបានរត់គេចខ្លួនបាត់។ រថយន្តទាំង២គ្រឿងយកមករក្សាទុកជា ភស្តុតាងនៅអធិការដ្ឋាន ស្រុកកៀនស្វាយ។ មូលហេតុ មកពីអ្នកបើក រថយន្ត NISSAN សណ្តោងសឺមីរ៉ឺម៉កធ្វេសប្រហែសមិនប្រកាន់ស្តាំ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16