រុស្ស៊ីបញ្ជាឱ្យប្រជាជន ១.៥០០ នាក់រស់នៅជាប់ព្រំដែនកូរ៉េខាងជើង ចាកចេញទៅកន្លែងមានសុវត្ថិភាព ស្របពេលគីម ជុងអ៊ុន បាញ់មីស៊ីលថ្មីបន្ថែមទៀត

រុស្ស៊ីបានប្ដូរទីតាំងប្រជាជនចំនួន ១.៥០០ នាក់ពីព្រំដែនកូរ៉េខាងជើងបន្ទាប់ពីការបាញ់មីស៊ីលនាពេលថ្មីៗនេះរបស់ គីមជុងអ៊ុន។

យោងតាមសារព័ត៌មានគាំទ្ររដ្ឋាភិបាលវិមានក្រឹមឡាំងបានឱ្យដឹងថា ចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានណែនាំមន្ត្រីការពារស៊ីវិលរើលំនៅដ្ឋានទៅតំបន់មានសុវត្ថិភាពនៅប៉ែកខាងកើតប្រទេស។

សារព័ត៌មាន Mash ដែលជាបណ្ដាញសង្គមព័ត៌មានជាប់ទាក់ទងនឹងបណ្ដាញព័ត៌មាន Life.ru ដែលមានភាពជិតស្និទ្ធនឹងសន្តិសុខរុស្ស៊ីបានរាយការណ៍ថា "បញ្ជាផ្ទាល់មាត់នេះត្រូវបានផ្ដល់ដើម្បីផ្លាស់ទីលំនៅប្រជាជន ១.៥០០ នាក់ទៅតំបន់មានសុវត្ថិភាព។ បញ្ជានេះគឺចេញពីមន្ទីរក្នុងតំបន់នៃក្រសួងគ្រាអាសន្ន"។

គេនៅមិនទាន់ច្បាស់នៅឡើយថាតើប្រជាជនចំនួន ១.៥០០ នាក់ត្រូវបានផ្លាស់ទីទៅទីណានោះ។

រុស្ស៊ីមានព្រំដែន ២៤ គីឡូម៉ែត្រជាមួយកូរ៉េខាងជើង៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16