រថយន្តហាយឡែនឌ័របុកគូទ រថយន្តដឹកប្រេង របស់ហ៊ ឡៃផេង ខ្ទេចមុខ

កណ្តាល ៖ រថយន្តធុនកូរ៉េដឹកប្រេងធ្វេសប្រហែសជាន់ហ្វាំងមិនទាន់ទៅបុកសត្វគោឆ្លងផ្លូវ បណ្តាលឱ្យរថយន្ត ហាយឡែនឌ័របើកពីក្រោយមិនប្រុងប្រយ័ត្នបុកពីក្រោយខូចខាតខ្ទេចមុខកាលពីម៉ោងប្រហែល០៧ និង១០នាទីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ចំណុចភូមិព្រែកសំរោង៣សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ឈ្មោះ ហេង ហេង អាយុ២៤ឆ្នាំ អ្នកបើកបររថយន្តកូរ៉េដឹកប្រេងរបស់ស្ថានីយ៍ហ៑ឡៃផេងដែលជាឈ្មួញល្បីពណ៌សពាក់ស្លាកលេខភ្នំពេញ 2Z-5403 បានឱ្យដឹងថា គាត់បានបើករថយន្តពីតាខ្មៅទៅស្អាង ដោយដឹកប្រេងដាក់តាមម៉ូយនៅឯខេត្តព្រៃវែង ហើយបានវិលត្រឡប់មកស្អាងវិញ។

លុះដល់ចំណុចភូមិព្រែកសំរោង៣ សង្កាត់.ក្រុងតាខ្មៅ ក៏មានសត្វគោដើរឆ្លងផ្លូវជាន់ហ្វាំងជាប់។ ស្របពេលរថយន្តហាយឡែនឌ័របើកតាមក្រោយពណ៌ទឹកមាសពាក់ស្លាក លេខភ្នំពេញ 2AF-6859 ជាន់ហ្វាំងមិនជាប់បុកពីក្រោយរថយន្តដឹកប្រេង បណ្តាលឱ្យរថយន្តខូចខាតមួយកាត់មុខខ្ទេចតែសំណាងល្អមិនមានមនុស្សរបួស។

បន្ទាប់មកម្ចាស់ថយន្តហាយឡែនឌ័រឈ្មោះ ឡា បានព្យាយាមសុំឱ្យមានការ សម្របសម្រួលទារ សងប្រាក់ជួលជុសរថយន្ត។ មួយសន្ទុះថៅកែប្រេង ឈ្មោះ ងី ផល ជាប្តីរបស់លោកស្រី ហ៊ ឡៃផេង មិនព្រមសងជាសំណងមនោសញ្ចេតនានោះឡើយ ដោយសំអាងថារថយន្តដឹកប្រេងរបស់គាត់មិនខុសសុំលើករថយន្តរាងៗខ្លួនៗ ដើម្បីជួលជុលតែម្ចាស់រថយន្តហាយឡែនឌ័រមិនព្រម។

ឃើញដូច្នោះលោក ងី ផល បានស្រែកឡូឡានៅកន្លែងកើតហេតុ និងលូចដៃទាញទូរស័ព្ទតេទៅ "ឯកឩត្តម" ដើម្បីបំបាត់ស្មារតីភាគគីម្ខាងទៀតឱ្យខ្លបខ្លាច។ ក្រោយមកលោក ងី ផល មិនបានសម្របសម្រួលនោះទេបែជា តេទូរស័ព្ទទៅរក "ឯកឧត្តមនៅ ខុទ្ទកាលយ័របស់សម្តេចតេជោ" ដើម្បីមកជួយអន្តរាគមន៍។ តែភាគីរថយន្តហាយឡែនឌ័រ មិនចង់មានរឿងវែងឆ្ងាយសុំត្រឹមតែរួចខ្លួនជួលជុលរាងៗខ្លួនដើម្បីបញ្ចប់។

ទន្ទឹមនេះដែររឿងដែលហួសចិត្តនោះរថយន្តកូរ៉េដឹកប្រេងរបស់ឈ្មោះហ៊ ឡៃផេង ខាងក្នុងរថយន្តដឹកប្រេង ក៏ប៉ុន្តែខាងក្រៅទ្រុងបែរជាបិទស្លាកលក់ផលិតផលអាហាបំប៉នទៅវិញ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16