ឃុំខ្លួនជនសង្ស័យម្នាក់ និងបក្ខពួកបួននាក់ ក្នុងរឿងទំនាស់ពាក្យសំដីដេញវាយកាប់ចាក់គ្នាស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

កណ្តាល ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានធ្វើការចោទប្រកាន់ជនសង្ស័យម្នាក់និងបក្ខពួកបួននាក់ទៀត ក្នុងរឿងទំនាស់ពាក្យសំដីដេញវាយកាប់ចាក់គ្នាស្លាប់ម្នាក់ របួសធ្ងន់ម្នាក់បណ្តោះអាសន្នហើយ ក្រោមបទចោទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ នៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។

លោក សមំ ឬទ្ធីវាសនា ព្រះរាជអាជ្ញារងបានបញ្ជាក់ថា លោកបានបញ្ជូនសំណុំរឿង នេះទៅលោក គឹម ម៉េង ចៅក្រមស៊ើបសួរ សម្រេចចេញដីការឃុំខ្លួនបណ្តោះអាសន្ន ហើយ គឺឈ្មោះ ស្រី ផានិត ភេទប្រុស​ អាយុ២៤ឆ្នាំ​​ ជនជាតិខ្មែរមានមុខរបរជាបុគ្គលិកក្រុមហ៊ុនមានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។

ចំណែកឯជនសង្ស័យ០៤នាក់ក្នុងនោះមានជនដៃដល់ម្នាក់បានរត់គេចខ្លួន ក៏ធ្វើការចោទប្រកាន់ និងចេញដីកាតាមចាប់ខ្លួនដែរ៕

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16