កម្មកររោងចក្រកាត់ដេរប៊ឺរីប្រមាណ ៧០ នាក់ដួលសន្លប់

ភ្នំពេញ ៖ មានករណីកម្មករ កម្មការិនីរោងចក្រកាត់ដេរប៊ឺរី ដែលមានទីតាំងស្ថិតនៅផ្លូវទំនប់កប់ស្រូវ ភូមិជំម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៨ កន្លះព្រឹកថ្ងៃទី៣០ សីហា ២០១៧នេះ ប្រមាណ៧០នាក់លើកម្មករសរុប២.០០០នាក់បាន ដួលសន្លប់បន្តបន្ទាប់ ហើយត្រូវបានខាងរោងចក្រ និងសមត្ថកិច្ចបញ្ជូនៅសង្គ្រោះនៅគ្លីនិកឯកជនដែលនៅក្បែរនោះ។

ភ្លាមៗនោះសមត្ថកិច្ចចម្រុះបានទៅដល់រោងចក្រជួយធ្វើអន្តរាគមន៍ទៅតាមមុខជំនាញ និងស្រវជ្រាវរកមូលហេតុដែលបណ្តាលឱ្យកម្មករដួលសន្លប់។ ពុំមានកម្មករ ណាម្នាក់រងគ្រោះដល់ជីវិតនោះទេ។ យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់អះអាងពីមូលហេតុនៅឡើយ។

កន្លងមកកម្មករ ដែលភាគច្រើនជាកម្មការិនី បានដួលសន្លប់ដោយកត្តាច្រើនយ៉ាង គឺបញ្ហាបរិស្ថានក្នុងរោងចក្រ បញ្ហាកម្មករមានសុខភាពខ្សោយខ្វះជាតិស្ករ និងធ្វើការ លើសកម្លាំង។ល។

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16