យកផ្លែដាវគំរាមសម្លាប់នារីម្នាក់ត្រូវប៉ូលិសឃាត់ខ្លួន

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ដាវនិងស្នរមុខបួន) នាថ្ងៃទី៣០ សីហា ២០១៧ ម៉ោង១១ព្រឹកថ្ងៃទី៣០ សីហា ២០១៧នេះ នៅចំណុចបន្ទប់ជួលភូមិថ្មី សង្កាត់តាខ្មៅ ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា ជនល្មើសឈ្មោះ ឆែម សុខរាម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងឈើ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន។

​ចំណែកជនរងគ្រោះឈ្មោះ ឃុន ស្រីមុំ អាយុ២៩ឆ្នាំ មុ​ខរបរនៅផ្ទះមានទីលំនៅភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។មានទីលំនៅផ្ទះជួលភូមិថ្មី សង្កាត់តាខ្មៅ។

​ប៉ូលិសបន្តថា នៅវេលានិងទីកន្លែងកើតហេតុដូចខាងលើ ជនរងគ្រោះកំពុងនិយាយលេងជាមួយមិត្តជិតខាងបន្ទប់ ស្រាប់តែជនល្មើសបានដើរចេញពីបន្ទប់របស់ដោយដៃកាន់ដាវមកគំរាមរកចាក់សម្លាប់តែបានម្ចាស់ផ្ទះជួល បានរត់ទៅឃាត់ហើយរាយការណ៍ ជូនសមត្ថកិច្ចឃាត់ខ្លួនរួមទាំងវត្ថុតាងបញ្ជូនមកប៉ុស្តិ៍ដើម្បីសាកសួរ។

​នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានសារភាពថា ខ្លួនពិតជាយកដាវធ្វើសកម្មភាពគំរាមជនរងគ្រោះប្រាកដមែន។ ចំពោះគ្រឿងញៀនវិញក៏ធ្លាប់ប្រើប្រាស់ដែរ។

​ក្នុងករណីនេះកម្លាំងជំនាញកំពុងធ្វើការកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16