adverise with khmeread Ice drug

ឃាត់ខ្លួនជនជាតិអាល្លឺម៉ង់ម្នាក់ពាក់ព័ន្ធ លក់គ្រឿងញៀន

      ខេត្តព្រះសីហនុ ៖ បុរសជនជាតិអាល្លឺម៉ង់ម្នាក់ពាក់ព័ន្ធលក់គ្រឿងញៀនត្រូវបានប៉ូលិស​ខេត្តព្រះសីហនុឃាត់ខ្លួនកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី៦ធ្នូ ឆ្នាំ២០១៥ ស្ថិតនៅ​ក្រុម១០ភូមិ ១ សង្កាត់លេខ៣ក្រុងព្រះសីហនុ ពាក់ព័ន្ធពីបទជួញដូរគ្រឿងញៀន ។
    ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យជាជនបរទេសម្នាក់នោះឈ្មោះ Josch Karoy  ជនជាតិ​អាល្លឺម៉ង់ ចូលមកកម្ពុជាជាភ្ញៀវទេសចរណ៍។ វត្ថុតាងចាប់យករួមមានថ្នាំញៀន  មេតំហ្វេតា​មិន ice ១កញ្ចប់ទម្ងន់ ៤,៤ក្រាម, ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន ២គ្រឿងនិងសម្ភារៈ និងថ្នាំ​សំរាប់រួមភេទមួយចំនួនធំ ។
   ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបាន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់​ការតាមនិតិវិធី ៕

adverise with khmeread

មតិយោបល់