adverise with khmeread 1

​លោក Louis van Gaal ជឿជាក់ថា បិសាច​ក្រហម​នឹង​រក្សា​រូបលោក​ប្រសិនបើ​គាត់​ដឹក​នាំយក​ទីតាំង Champions League បាន​

​គ្រូបង្វឹក​បិសាច​ក្រហម លោក Van Gaal នឹង​នៅតែ​រក្សា​ការងារ​របស់គាត់ ប្រសិនបើ​ក្រុម Manchester United បញ្ចប់​ក្នុង​លំដាប់​កំពូល​ទាំង​បួន​។​

Man Utd បាន​ពិភាក្សា​ជាមួយ​លោក Jose Mourinho និង​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ជឿថា កិច្ចព្រមព្រៀង​របស់គាត់​ដឹកនាំ​នៅ​ក្លឹប​ក្លាយជា​ផ្លូវការ​ហើយ​។​

​ប៉ុន្តែ​លោក Van Gaal នៅតែ​គិតថា ប្រសិនបើ​គាត់​ដឹកនាំ​ក្រុម​ទៅ​ទីតាំង Champions League មន្ត្រី​ក្លឹប​កំពូលៗ​នឹង​រក្សា​រូបគាត់​ជា​លើក​ទី​បី​និង​ជា​ឆ្នាំ​ចុងក្រោយ​ក្នុង​កុងត្រា​របស់គាត់​ដែរ​។​

​ប្រផ្នូល​មិនសូវ​ល្អ​ប៉ុន្មាន​ឡើយ​សម្រាប់​បុរស​ហូ​ឡង់​រូបនេះ ស្របពេល​បិសាច​ក្រហម​មិនបាន​បដិសេធថា​ពួកគេ​កំពុង​ចរចា​ជាមួយ​អតីត​គ្រូបង្វឹក Chelsea នោះឡើយ​។​

Manchester United បច្ចុប្បន្ន​មាន​ប្រាំមួយ​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​ចំណាត់ថ្នាក់​ទី​បួន Man City ហើយក៏​ជាទី​តាំង​បាល់ទាត់ Champions League ដែរ ដូច្នេះ​វា​នៅសល់​ពេលវេលា​ច្រើន​ទៀត​ដើម្បី​ឲ្យ​លោក Louis van Gaal កែប្រែ​វាសនា​របស់​ក្រុម ឬក៏​ឈ្នះ​ពាន
Europe League ដែល​វា​នឹង​ធានា​បិសាច​ក្រហម​នូវ​សិទ្ធិ​ស្វ័យប្រវត្តិ​ក្នុង​ក្របខ័ណ្ឌ Champions League​។​

​ប៉ុន្តែ​បើ​យោងតាម​សារព័ត៌មាន Mirror Sport បាន​បង្ហើប​ឲ្យ​ដឹងថា ភ្នាក់ងារ​មួយចំនួន​ដែល​ចោទសួរ​អំពី​ការផ្លាស់ប្តូរ​ណាមួយ​នៅ​រដូវ​កាល​ក្រោយ​ត្រូវបាន​ប្រាប់ថា Man Utd នៅតែ​ជឿទុកចិត្ត​លើ​លោក Louis van Gaal បើទោះជា​គ្រូបង្វឹក​រូបនេះ​មិន​ដឹកនាំ​ក្រុម​បញ្ចប់​ក្នុង​លំដាប់​កំពូល​ទាំង​បួន​ក៏ដោយ​។​

​គ្រូបង្វឹក​វ័យ ៦៤ ឆ្នាំ​រូបនេះ​កំពុងតែ​មិន​សប្បាយចិត្ត​ចំពោះ​អនាគត​របស់គាត់​នោះទេ ដោយសារ​មានការ​ជឿថា​លោក Mourinho នឹង​ជំនួស​តំណែង​របស់គាត់​។​

​ប៉ុន្តែ​លោក Van Gaal ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អនុប្រធាន​នាយក​ប្រតិបត្តិ​ក្លឹប​លោក Ed Woodward នៅតែមាន​ទំនុកចិត្ត​ស្ថិតនៅ​ទឹកដី Old Trafford ដដែល​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់