អាជ្ញាធរសម្រេចបិទ ការធ្វើអាជីវកម្មរណ្តៅរ៉ែ ដែលបាក់ដីសង្កត់មនុស្សស្លាប់

ក្រចេះ ៖ អាជ្ញាធរមូលដ្ឋានចុះពិនិត្យទីតាំងរណ្តៅរ៉ែដែលបាក់ដីសង្កត់បុរសរងគ្រោះម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរងរបួសបាក់ដៃ ខាងឆ្វេង កាលពីរសៀលថ្ងៃទី២៩ សីហា ២០១៧ បន្ទាប់ពីជនរងគ្រោះបានចុះទៅជីកដីក្នុងណ្តៅរ៉ែមួយនៅចំណុចអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ដែលមានជម្រៅជាង៥០មែត្រ កាលពីយប់ថ្ងៃទី២៧ សីហា ហើយក៏ជួបហេតុការណ៍បាក់ដីសង្កត់លើ។

លោកវរសេនីយ៍ត្រី ណយ ស៊ីថា អធិការរងប៉ូលិសស្រុកសំបូរ បានឱ្យដឹងថា បុរសរងគ្រោះឈ្មោះ ហួន វាសនា អាយុ៣៣ឆ្នាំ មានទីលំនៅខេត្តកំពង់ធំ បានស្លាប់នៅពេលនាំមកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត។ ចំណែកឯបុរសម្នាក់ទៀតឈ្មោះ ញ៉ែត ផាត អាយុ២៣ឆ្នាំ បានរងរបួសធ្ងន់ធ្ងរដៃខាងឆ្វេង។

លោកបន្តថា ក្រោយពីមានបាតុភាពនេះ កម្លាំងជំនាញមានសមត្ថកិច្ចក្រោមការដឹកនាំដោយលោកព្រះរាជអាជ្ញាររងខេត្ត​ បានចុះទៅពិនិត្យទីតាំងកើតហេតុ និងសម្រេចបិទ ការធ្វើអាជីវកម្មរណ្តៅរ៉ែមួយកន្លែងនោះជាស្ថាពរតែម្តង៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16