Conor McGregor វ៉ៃ ១០ ទឹកសោះ អាចវ៉ាដាច់ចំណូល Ronaldo ខំរក ១ ឆ្នាំ!!!

Conor McGregor បានកំណត់គោលដៅវ៉ា Ronaldo នៅលើបញ្ជីអត្តពលិកមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ទស្សនាវដ្តី Forbes បន្ទាប់ពីការប្រកួតដ៏កក្រើកជាមួយ Floyd Mayweather។

ភាពលេចធ្លោមិនចេះស្រុតរបស់អ្នកក្រុងឌុយប្លាំងរូបនេះ បានឈានដល់កម្ពស់ខ្ពស់បំផុតនៅក្នុងការប្រកួតផ្ទុយក្របខណ្ឌគ្នា ដែលគេរំពឹងថានឹងធ្វើឱ្យគាត់រកបាន ៧៧ លានផោន (ប្រហែល ១០០ លានដុល្លារ) ហើយនោះគឺនៅមុនពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនទៀតត្រូវបានគិតបញ្ចូលប៉ុណ្ណោះ។

Ronaldo បានឈរនៅលើកំពូលតារាងក្នុងឆ្នាំនេះជាមួយនឹងប្រាក់ចំណូល ៧១ លានផោន (ប្រហែល ៩២ លានដុល្លារ)។ ប៉ុន្តែ McGregor អាចវ៉ាចំណូលរបស់ Ronaldo ពីការប្រកួតប្រដាល់សកលត្រឹម ១០ ទឹកប៉ុណ្ណោះនៅទីក្រុងឡាសវេហ្គាស ដែលជាការប្រកួតមួយធ្វើឱ្យពិភពលោកទាំងមូលឈប់ទ្រឹងមួយសន្ទុះ។

កីឡាករប្រដាល់ក្នុងទ្រង់ "ដ៏គួរឱ្យចាប់អារម្មណ៍" រូបនេះ ល្បីខាងការទស្សន៍ទាយរបស់គាត់និងការប្រមើលមើលឃើញគួរឱ្យកត់សម្គាល់របស់គាត់ថានឹងវ៉ាតារាឆ្នើមរបស់ក្លិប Real Madrid នៅពេលដែលអត្តពលិកពីរនាក់បានជួបគ្នាកាលពីឆ្នាំមុន។

Ronaldo បានទៅមើលជើងឯកទម្ងន់មធ្យមក្របខណ្ឌ UFC រូបនេះក្នុងការហ្វឹកហាត់កាលពីឆ្នាំមុន ហើយកីឡាករអៀរឡង់រូបនេះបាននិយាយថា "អ្នក (Ronaldo) ជាប់លេខ ១ នៅលើបញ្ជី Forbes ហើយខ្ញុំដូចជានៅលេខ ៣៥ ឬក៏លេខផ្សេងពីនេះ។ ខ្ញុំនឹងក្រោកឡើង។ ប្រហែលជានៅឆ្នាំក្រោយ ខ្ញុំនឹងវ៉ាដាច់អ្នក"។ Ronaldo បានឆ្លើយតបវិញថា "ខ្ញុំមិនគិតដូច្នោះទេ"។

McGregor នឹងនៅតែមិនស្ថិតនៅលើកំពូលតារាងនៃអត្តពលិកមានទ្រព្យសម្បត្តិច្រើនដាច់គេនោះឡើយ ជាមួយផ្លយ មេវេឌ័របន្តរកលុយបានសន្ធឹកសន្ធាប់បែបនេះ។ របាយការណ៍មួយចំនួនអះអាងថា លោក "Money" Mayweather អាចកើបលុយបានប្រហែល ២៣៣ លានផោន (ប្រហែល ៣០០ លានដុល្លារ) ពីការប្រកួតដ៏រំភើបនៅឡាសវេហ្គាសសប្តាហ៍មុន។

ប៉ុន្តែបុរសទាំងពីរអាចរំពឹងថានឹងវ៉ាដាច់អត្តពលិកល្បីឈ្មោះមួយចំនួននៅក្នុងពិភពកីឡាដូចជា LeBron James, Roger Federer និង Lewis Hamilton៕

adverise with khmeread
tiger
Loading ad ...