គីម ជុងអ៊ុន ពិនិត្យការបាញ់មីស៊ីលរំលងប្រទេសជប៉ុន ដោយផ្ទាល់ និងសើចក្អាកក្អាយជាមួយពួកឧត្តមសេនីយ៍

គីមជុងអ៊ុន បានត្រួតពិនិត្យការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើងដោយផ្ទាល់ ដែលបានហោះលើប្រទេសជប៉ុនភាគខាងជើង។

មេដឹកនាំផ្ដាច់ការរូបនេះបានសើចក្អាកក្អាយជាមួយមន្ត្រីជាន់ខ្ពស់ខណៈមីស៊ីល Hwasong-12 ត្រូវបានបាញ់កាលពីថ្ងៃអង្គារ (២៩ សីហា) ហើយក្រោយមកបានព្រមានថា ការបាញ់នេះគឺជាគ្រាន់តែជាការបាញ់បើកឆាកប៉ុណ្ណោះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកុម្មុយនិស្តនេះបានលើកឡើងថា ការធ្វើតេស្តនេះគឺដើម្បីប្រារព្ធខួបទី ១០៧ នៃសន្ធិសញ្ញាជប៉ុន-កូរ៉េឆ្នាំ ១៩១០ ដ៏អាប់ឱន ដែលក្រុងតូក្យូបានធ្វើអាណានិគមលើឧបទ្វីបកូរ៉េ។

ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា ការបាញ់នោះគឺជាផ្នែកនៃ "គម្រោងដ៏ច្បាស់លាស់ដើម្បីធ្វើឱ្យពួកជប៉ុនដីកោះដ៏ឃោរឃៅបាត់បង់ស្មារតីនៅថ្ងៃបង្ហូរឈាម ២៩ សីហា" ដោយបានបន្ថែមថា ការធ្វើតេស្តនេះ គឺជា "ការចាប់ផ្តើមដ៏មានអត្ថន័យដើម្បីបង្ក្រាបកោះក្វាម" ដែលជាមូលដ្ឋានទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក។

ការពីព្រឹកម្សិលមិញ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គសហប្រជាជាតិលោកស្រី Nikki Haley បានព្រមានថា អាមេរិកនឹងមិនអនុញ្ញាតឱ្យកូរ៉េខាងជើងបន្តការបាញ់សាកល្បងនេះទៀតឡើយ ដោយបានបន្ថែមថា ដល់ពេលក្រុងព្យុងយ៉ាងដឹងពីគ្រោះថ្នាក់ដែលពួកគេកំពុងប្រព្រឹត្តហើយ ខណៈពិភពលោករួមគ្នាប្រឆាំងនឹងពួកគេ។

ប្រធានាធិបតី ដូណាល់ត្រាំ បាននិយាយថារាល់ជម្រើសទាំងអស់ស្ថិតលើតុអស់ហើយ ដោយលើកឡើងពីការគំរាមរបស់គាត់អំពីសកម្មភាពយោធាអាមេរិកជាមុន បន្ទាប់ពីអបអរខ្លួនឯងថា គីមជុងអ៊ុន ហាក់ចាប់ផ្ដើមគោរពអាមេរិកនោះ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានស្នើទណ្ឌកម្មចំនួន៧លើក្រុងព្យុងយ៉ាង បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ជាឯកច្ឆន្ទថា សកម្មភាពរបស់កូរ៉េខាងជើងមិនត្រឹមជាការគំរាមកំហែងដល់តំបន់នោះទេ ប៉ុន្តែដល់សមាជិកអង្គការសហប្រជាជាតិទាំងអស់៕ ប្រភព៖បរទេស

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16