អាថ៍កំបាំងទាំង ១៣ ក្នុងភពផែនដី ដែលយើងមិនទាន់បានដឹង!

 

យើងបាននិងកំពុងរុករកផែនដីពីផ្ទៃដល់ស្នូល ហើយហាក់ត្រៀមរួចរាល់ដើម្បីធ្វើដំណើរទៅអវកាស ប៉ុន្តែភពផែនដីមិនទាន់ត្រូវសិក្សាស្រាវជ្រាវអស់គ្រប់ជ្រុងជ្រោយនៅឡើយទេ។ ដូចនេះខាងក្រោមនេះគឺជាការពិតទាំង ១៣ អំពីពិភពលោករបស់យើងដែលមិនទាន់មានបានបកស្រាយ។

១៣. យើងមិនដែលទៅដល់ស្នូលផែនដី
ក្រុមអ្នកវិទ្យាសាស្ត្រជឿថា ស្នូលផែនដីរបស់យើងគឺរឹង ខណៈស្នូលទីពីរគឺរាវនិងរលាយ។ ទោះយ៉ាងណា យើងនៅមិនទាន់ដឹងនៅឡើយថាតើស្នូលទាំងនេះមានអ្វីនោះទេ ព្រោះយើងមិនដែលទៅដល់។ ជម្រៅរបស់វាគឺចាប់ពី ៣០ ទៅ ២.៩០០ គីឡូម៉ែត្រ ហើយមនុស្សលោកជីករណ្ដៅបានជ្រៅបំផុតត្រឹមតែ ១២,៣ គីឡូម៉ែត្រ ដែលរណ្ដៅនោះគឺមានឈ្មោះ Kola Superdeep Borehole ក្នុងប្រទេសរុស្ស៊ី។

១២. តំបន់ប៉ូលអាចផ្លាស់ប្ដូរ
ប៉ូលម៉ាញ៉េតិចរបស់ផែនដីអាចផ្លាស់ទីឬផ្លាស់ទិសដៅទាំងអស់ ហើយក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា វាបានកើតឡើងជាច្រើនដង។ ការផ្លាស់ប្ដូរចុងក្រោយគឺ ១០ លានឆ្នាំមុនហើយប្រហែលកើតឡើងម្ដងទៀត ប៉ុន្តែគ្មាននរណាម្នាក់ដឹងថាហេតុអ្វីឡើយ។

១១. យើងធ្លាប់មានព្រះចន្ទចំនួនពីរ
ក្រុមតារាវិទូនិយាយថា ផែនដីធ្លាប់មានព្រះចន្ទចំនួនពីរកាលពី ៤,៦ ពាន់លានឆ្នាំមុន។ ព្រះចន្ទទីពីរមានអង្កត់ផ្ជិតប្រមាណ ១.២០០ គីឡូម៉ែត្រ ហើយធ្វើដំណើរជុំវិញផែនដីដូចព្រះចន្ទសព្វថ្ងៃ រហូតដល់ព្រះចន្ទទាំងពីរបុកគ្នា។ ការប៉ះទង្គិចបែបនេះប្រហែលពន្យល់ពីមូលហេតុផ្នែកទាំងពីររបស់ព្រះចន្ទមានភាពខុសគ្នា។

១០. រញ្ជួយព្រះចន្ទ
មនុស្សតិចតួចដឹងថា រញ្ជួយព្រះធរណីក៏កើតឡើងលើព្រះចន្ទដែរ ទោះយ៉ាងណាមិនដូចនៅលើផែនដីឡើយ។ រញ្ជួយដីលើព្រះចន្ទមិនមានឥទ្ធិពលខ្លាំង ហើយកម្រកើតឡើង។ មានទ្រឹស្ដីមួយថា វាកើតឡើងដោយសារកម្លាំងទំនាញព្រះអាទិត្យ ក៏ដូចជាអាចម៍ផ្កាយ។

៩. ផែនដីវិលលឿនណាស់
ភពផែនដីវិលនៅល្បឿន ១.៦០០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយការធ្វើចលនាជុំវិញព្រះអាទិត្យគឺរឹតតែលឿននៅល្បឿន ១០៨.០០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ទោះយ៉ាងណា យើងអាចដឹងពីចលនាផែនដីនៅពេលល្បឿនផ្លាស់ប្ដូរ។ ដោយសារតែល្បឿនថេរ និងទំនាញ យើងមិនមានអារម្មណ៍ដឹងពីល្បឿនឡើយ។

៨. ពេលវេលាកំពុងកើនឡើង
កាលពី ៦២០ លានឆ្នាំមុន មួយថ្ងៃលើភពផែនដីមានរយៈពេល ២១,៩ ម៉ោង។ ភពផែនដីកំពុងបន្ថយលឿនបន្តិចម្ដងៗ ប៉ុន្តែវាកើតឡើងនៅអត្រាប្រហែល ៧០ មិល្លីវិនាទីក្នុង ១០០ ឆ្នាំ​ដូច្នេះផែនដីត្រូវការ ១០០ លានឆ្នាំដើម្បីធ្វើឱ្យផែនដីក្នុងមួយថ្ងៃមាន ២៤ ម៉ោង។

៧. ទំនាញចម្លែក
ផែនដីរបស់យើងមិនមានរាងស៊្វែរឥតខ្ចោះនោះទេ ដូច្នេះមានតំបន់ទំនាញខ្ពស់និងទាប។ រឿងមិនប្រក្រតីមួយគឺនៅសមុទ្រ Hudson Bay ក្នុងប្រទេសកាណាដា។ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញកម្សោយទំនាញនៅទីនោះដោយសារតែដង់ស៊ីតេទាបដែលបង្កឡើយដោយសារការរលាយផ្ទាំងទឹកកកដ៏លឿន។

៦. ចំណុចដ៏ក្ដៅនិងត្រជាក់បំផុតនៅលើផែនដី
ទីតាំងក្ដៅបំផុតនៅលើផែនដីគឺនៅទីក្រុង Aziziya ប្រទេសលីប៊ី កន្លែងដែលសីតុណ្ហភាពឡើងដល់ ៥៨ បូក។ កន្លែងត្រជាក់បំផុតគឺនៅទ្វីបអង់តាក់ទិក កន្លែងដែលសីតុណ្ហភាពធ្លាក់ដល់ដក ៧៣ អង្សា។ ប៉ុន្តែសីតុណ្ហភាពត្រជាក់បំផុតដែលត្រូវបានកត់ត្រាគឺនៅស្ថានីយ Russian Vostok Station លើទ្វីបអង់តាក់ទិកកាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ១៩៨៣ (ដក ៨៩,២ អង្សា)។

៥. ភពផែនដីត្រូវបានបំពុលយ៉ាងខ្លាំង
ក្រុមអវកាសយានិកនិយាយថា ក្នុងឆ្នាំ ១៩៧៨ ទេសភាពផែនដីខុសប្លែកពីផែនដីបច្ចុប្បន្នដែលសម្បូរទៅដោយកម្ទេចកម្ទី និងកាកសំណល់ ហើយភពផែនដីពណ៌ខៀវ បៃតង និងសរបស់យើងក្លាយជាពណ៌ត្នោត ប្រផេះ និងខ្មៅ។

៤. ភពផែនដីមានទៅដោយដែក អុកស៊ីសែន និងស៊ីលីកូន
ប្រសិនបើយើងបំបែកធាតុនៃភពផែនដីរបស់យើង យើងនឹងមាន ដែក ៣២,១ ភាគរយ, អុកស៊ីសែន ៣០,១ ភាគរយ, ស៊ីលីកូន ១៥,១ ភាគរយ និងម៉ាញ៉េស្យូម ១៣,៩ ភាគរយ។ ដែកភាគច្រើន (ប្រហែល ៩០ ភាគរយ) ត្រូវគេចាត់ទុកថាមាននៅក្នុងស្នូលផែនដី ស្របពេលសំបកផែនដីមានអុកស៊ីសែនភាគច្រើន (៤៧ ភាគរយ)។

៣. ផែនដីធ្លាប់មានពណ៌ស្វាយ
ផែនដីបុរាណប្រើប្រាស់ Retinal ជំនួសឱ្យ Chlorophyll ដើម្បីស្រូបពន្លឺ ដែលធ្វើឱ្យវាចាំងផ្លាតមកវិញនូវពន្លឺក្រហម និងខៀវ មិនមែនបៃតងនោះទេ ជាហេតុនាំឱ្យមានពណ៌ស្វាយនៅទីបំផុត។

២. សមុទ្រលាក់ខ្លួន
ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញសមុទ្រដ៏ធំនៅក្រោមផ្ទៃផែនដីប្រហែល ៤១០ ទៅ ៦៦០ គីឡូម៉ែត្រ។ សមុទ្រនោះមានអាយុកាល ២,៧ ពាន់លានឆ្នាំ ហើយត្រូវបានរកឃើញដោយសារសារធាតុ Mg2SiO4 មាននៅក្នុងស្រទាប់ផែនដី។ ទឹកនោះគឺស្ថិតក្រោមសម្ពាធដ៏ធំ ហើយបរិមាណរបស់វា គឺល្មមអាចគ្របដណ្តប់លើមហាសមុទ្រផែនដីដល់ទៅ៣ដងឯណោះ។ រឿងនេះបានផ្ដល់កំណើតដល់ទ្រឹស្ដីដែលថា មហាសមុទ្របានលេចឡើងដោយសារសមុទ្រក្រោមដីផ្ទុះឡើង។

១. ជីវិតលើភពអង្គារ
ជាច្រើនឆ្នាំបន្ទាប់ពីការរំពឹងអំពីទម្រង់ជីវិតលើភពដទៃ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញសញ្ញាមួយចំនួនអំពីម៉ូលេគុលដ៏សំខាន់ដែលទាមទារសម្រាប់ជីវិត មានវត្តមានលើភពអង្គារ ដូចបានឃើញក្នុងព័ត៌មានក្នុងរណ្ដៅ Gale លើភពអង្គារ។ ម៉ូលេគុលកាបូនធំមួយចំនួនមាននៅក្នុងដី លើភពអង្គារ ហើយវាមិនត្រឹមដោយសារលទ្ធផលនៃការចម្លងរោគពីយាន Curiosity ដោយខ្លួនឯងនោះទេ។ កត្តានេះអាចបង្ហាញថា ភពអង្គារមានជីវិតមុនភពផែនដី៕

adverise with khmeread