adverise with khmeread Gabriel horchler rowing2 600x399

អុំទូក​អស់​១៥​ឆ្នាំទៅ​ធ្វើការ ព្រោះ​បញ្ហា​មួយ​!

    ​ប្រធាន​បណ្ណារក្ស​ម្នាក់​មកពី​ភូមិ Bladensburg ទីក្រុង Maryland រដ្ឋ Washington ប្រទេស​អាមេរិក បាន​ចំណាយពេល​អុំទូក​ទៅធ្វើ​ការ​ពេល​អស់​រយៈពេល​១៥​ឆ្នាំ​ដើម្បី​គេច​ពី​ការកកស្ទះ​ចរាចរណ៍​ផ្លូវគោក​។​

​    ​បុរស​ចំណាស់​អាយុ ៧១​ឆ្នាំ លោក Gabriel Horchler បានចាប់ផ្ដើម​អុំទូក​ទៅធ្វើ​ការ​តាំងពី​ឆ្នាំ ១៩៩៧ ព្រោះ​មុន​នោះ​មួយឆ្នាំ​គាត់​បាន​ជាប់គាំង​ក្នុង​គ្រោះថ្នាក់​ចរាចរ​មួយ​ដ៏​ធ្ងន់ធ្ងរ ហើយ​ពេលនោះ​គាត់​មិនអាច​ទៅណា​រួច​នោះឡើយ​។ ក្រោយមក​គាត់​បាន​សម្លឹង​ទៅ​ទន្លេ Anacostia ហើយ​ឃើញ​ទន្លេ​ទូលាយ​ល្វឹង​គ្មាន​កកស្ទះ​អ្វី​បន្ដិច​សោះ​។ ដោយហេតុ​នេះហើយ​ទើប​គាត់​សម្រេចយក​ផ្លូវទឹក​ធ្វើជា​កន្លែង​ទៅ​ធ្វើការ​របស់គាត់​។​

​    ​មកទល់ពេលនេះ រយៈពេល​១៥​ឆ្នាំ​ទៅហើយ រូបគាត់​ក៏​នឹង​ចូលនិវត្តន៍​ក្នុង​ខែ​នេះ​ផងដែរ ប៉ុន្ដែ​គាត់​បាន​និយាយថា "​ខ្ញុំ​នឹង​នៅតែ​បន្ដ​អុំទូក​ដដែល​ទោះ​មិនមែន​ទៅធ្វើ​ការ តែ​អុំ​កម្សាន្ត​លេង​"៕

 

adverise with khmeread
ប្រភព៖ OTC

មតិយោបល់