នារី ២ នាក់ត្រូវពួកចោរប្លន់យកកាបូបលុយពេលចេញពីធ្វើការ

ភ្នំពេញ៖ នារី២នាក់ត្រូវពួកចោរធ្វើសកម្មភាពប្លន់យកកាបូបពេលចេញពីធ្វើការ នៅវេលាម៉ោង៣ និង២០ នាទី ទៀបភ្លឺ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវ ២២៥ កែង ផ្លូវ១៤៦ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។

តាមសម្ដីរបស់អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងគេឃើញជនសង្ស័យជិះម៉ូតូពីរគ្រឿងទៅវិញទៅមកបួនប្រាំជុំ។ លុះពេលជនសង្ស័យឃើញជនរងគ្រោះដើរចេញពីធ្វើការដើរតាមផ្លូវ ក៏ធ្វើសកម្មភាពយកកាំភ្លើងខ្លីភ្ជង់ប្លន់យកបានកាបូបលុយបានសម្រេច ហើយបើកម៉ូតូគេចបាត់តែម្តង។

​ជនរងគ្រោះមាន ឈ្មោះ ប្រុស ស្រីម៉ី អាយុ ១៧ ឆ្នាំ បាត់បង់ទ្រព្យសម្បត្តិរួមមាន ទូរស័ព្ទ iPhone 5s ២គ្រឿង គ្រឿងអលង្ការ និងលុយមួយចំនួន។

បច្ចុប្បន្នជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹងនៅប៉ូលិសផ្នែកយុត្តិធម៌នៃអធិការដ្ឋានខណ្ឌទួលគោកនិងបន្តការស្រាវជ្រាវ ចាប់ជនសង្ស័យអនុវត្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab