adverise with khmeread Hungry

ការ​ឃ្លាន​ជួយ​ពន្យារ​ភាព​ចាស់​

    ​តាម​ការពិសោធន៍​ទៅលើ​សត្វ​ឃើញថា​ការ​មាន​ភាព​ឃ្លាន​ខ្លះ​អាចជួយ​បង្កើន​ថាមពល និង​អាយុ​យឺនយូរ​បាន​។ មាន​មនុស្ស​ជាច្រើន​បាន​ស្ម័គ្រចិត្ត​ធ្វើការ​ពិសោធន៍​បង្អត់អាហា​រ​ជាមួយ​ក្រុម​អ្នកស្រាវជ្រាវ​។ អ្នកចូលរួម​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម មាន​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ ឬ​ខ្លាញ់​ស្ទះ​សរសៃឈាម​ត្រូវបាន​បង្អត់អាហារ​រហូត​ដល់​ឃ្លាន​ខ្លាំង ហើយ​មិនត្រូវ​បានអនុញ្ញាត​ឱ្យទទួល​ទាន​របស់​ផ្អែម ខ្លាញ់ និង​អំបិល​ច្រើន​នោះឡើយ តែ​ត្រូវ​ទទួលទាន​បន្លែ និង​ផ្លែឈើ​ច្រើន ព្រមទាំង​ញុំ​ា​សាច់សត្វ និង​ត្រី​ខ្លះៗ​ដើម្បី​ទទួល​វីតាមីន អំបិល​រ៉ែ និង​អាស៊ីដ​អា​មី​ណូ​ឲ្យ​បាន​គ្រប់គ្រាន់​។ ហើយ​៨​ឆ្នាំ ក្រោយមក​ពួកគេ​មាន​អារម្មណ៍​ស្រស់បស់ និង​មាន​កម្លាំងកំហែង​ជាង​មុន​។​

​    ​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​ម​ជ្ឃ​ដ្ឋា​ន​ខុសៗ​គ្នា​បាន​ឲ្យ​ដឹងថា ការទទួល​ទាន​អាហារ​មាន​តុល្យភាព​ជួយ​ការពារ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ជំងឺ​សរសៃឈាម ជំងឺ​បេះដូង និង​មហារីក​។ ក្រៅពីនេះ​មនុស្ស​មាន​វ័យ​កណ្តាល​ភាគច្រើន ដែល​ទទួលទាន​អាហារ​ដែលមាន​កាឡូរី​ទាប​រយៈ ពេល​១០​ឆ្នាំ នឹងមាន​ប្រព័ន្ធ​បេះដូង និង​សរសៃឈាម​ល្អ​ប្រហាក់ប្រហែល​ក្មេង​ជំទង់ ដោយ​ពួកគេ​មាន​សម្ពាធ​ឈាម​ធម្មតា កូ​ឡេ​ស្តេ​រ៉ូ​ល និង​កម្រិត​ជាតិ​ស្ករ​នៅក្នុង​សរសៃឈាម​ទាប​ហើយ​ថែមទាំង​ជួយ​ពន្យា​ភាព​ចាស់​បាន​ទៀតផង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់