អាចម៍ផ្កាយធំសម្បើមនឹងហោះកៀកផែនដីនៅល្ងាចថ្ងៃសុក្រនេះ ជាលើកដំបូងក្នុងរយៈពេលជាង ១០០ ឆ្នាំមកនេះ

អាចម៍ផ្កាយដ៏ធំមួយកំពុងធ្វើដំណើរឆ្ពោះមកផែនដី ប៉ុន្តែកុំបារម្ភអី វាមិនបង្កគ្រោះថ្នាក់នោះឡើយ។

អង្គការណាសានិយាយថា អាចម៍ផ្កាយឈ្មោះ Florence ដែលមានប្រវែងប្រមាណ ៤,៨ គីឡូម៉ែត្រនឹងឆ្លងកាត់ផែនដីនៅចម្ងាយប្រមាណ ៧ លានគីឡូម៉ែត្រនៅវេលម៉ោង ៧:០៥ នាទីល្ងាចថ្ងៃសុក្រនេះ។

ខណៈគេនិយាយពីចម្ងាយរាប់លានគីឡូម៉ែត្រហាក់សែនឆ្ងាយណាស់ ជាការពិត វានៅជិតផែនដីនៅពេលអ្នកគិតអំពីទំហំសុញ្ញកាសដ៏ធំមហាសាល។ ពីមុនធ្លាប់មានអាចម៍ផ្កាយហោះកៀកផែនដីជាងអាចម៍ផ្កាយ Florence ប៉ុន្តែមិនសូវធំដល់អាចម៍ផ្កាយនេះឡើយ។

លោកអ្នកអាចមើលអាចម៍ផ្កាយ Florence បានប្រសិនមានកែវយឺត។ ប្រសិនបើអ្នកមិនមានកែវយឺតទេ លោកអ្នកអាចមើលតាមអនឡាញបានតាមរយៈអាសយដ្ឋាននេះ virtualtelescope

ការហោះឆ្លងកាត់នេះនឹងក្លាយជាចម្ងាយដ៏ជិតបំផុតដែល Florence បានមកជិតផែនដីគិតចាប់តាំងពីឆ្នាំ ១៨៩០ ហើយវានឹងហោះមកកៀកម្ដងទៀតបន្ទាប់ពីឆ្នាំ ២៥០០៕

adverise with khmeread