រថយន្ត Ferrari មួយគ្រឿងផលិតក្នុងឆ្នាំ ១៩៦៩ បាត់ខ្លួនពីពិភពលោក ត្រូវបានគេរកឃើញក្នុងប្រទេសជប៉ុន!

រថយន្ត Ferrari 365 GTB/4 ធម្មតាមួយនេះមានតម្លៃមិនច្រើនជាង ៦៤ ម៉ឺនដុល្លារក្នុងទីផ្សារបច្ចុប្បន្នឡើយ។

រថយន្តផលិតឆ្នាំ ១៩៦៩ នេះនឹងត្រូវបានគេដាក់ដេញថ្លៃនៅខែក្រោយ ហើយរំពឹងថាលក់បានក្នុងតម្លៃគុណនឹងបីដងនៅទីក្រុង Maranello ប្រទេសអ៊ីតាលី ដែលតម្លៃដេញថ្លៃគឺពី ១,៦ លានដុល្លារទៅ ១,៩ លានដុល្លារ។

ហេតុអ្វីបានជារថយន្តកញ្ចាស់មួយនេះលក់បានថ្លៃ? នោះដោយសារតែវាគឺជារថយន្តកម្រ មានតែមួយក្នុងពិភពលោក ហើយវាត្រូវបានគេលាក់ទុកក្នុងប្រទេសជប៉ុនអស់រយៈពេល ៤០ ឆ្នាំមកហើយ។

រថយន្តនេះផលិតឡើងក្នុងចន្លោះឆ្នាំ ១៩៦៩ ទៅ ១៩៧៣ នេះមានន័យថាមកទល់បច្ចុប្បន្នវាមានអាយុកាល ៤៨ ឆ្នាំមកហើយ៕

adverise with khmeread