កម្ម៉ង់ទិញទុក SAMSUNG GALAXY NOTE 8 នឹងមានថែមជូន កាស Samsung U Flex ជាមួយកាដូពិសេសជាច្រើន! ឆាប់ឡើង! ស្តុកថែមជូនមានកំណត់!

ក្រោយពីបានបញ្ចេញរូបរាងពិតប្រាកដនូវកំពូលទូរស័ព្ទដៃស្មាតហ្វូន Galaxy NOTE 8 ជាផ្លូវការទើបតែបានរយះពេលមួយសប្តាហ៍ប៉ុណ្ណោះ ពេលនេះក្រុមហ៊ុនសាមសុងបានប្រកាសកម្មវិធីកម្ម៉ង់ទិញទុកជាមុន(Pre-Order) នូវកំពូលទូរស័ព្ទដៃ Galaxy NOTE 8 នៅប្រទេសកម្ពុជាហើយ!

ចំពោះការកម្ម៉ុងទិញទុកមុននូវកំពូលទូរស័ព្ទដៃ Samsung Galaxy Note 8 ពណ៌ខ្មៅ ឬពណ៌មាស ចំនួនមួយគ្រឿង អតិថិជននឹងទទួលបានការថែមជូនកាស Samsung U-Flex មួយដោយឥតគិតថ្លៃ ជាមួយនឹងគម្រោងស្មាតធំហ្មង ព្រមទាំងលេខពិសេស (Silver Number) ចំនួន១ផងដែរ  តម្លៃរបល់ទូរស័ព្ទនៅក្នុងពេល Pre-order គឺ 919 ដុល្លារ។

កម្មវិធីពិសេសនេះ ផ្តល់ជូនគ្រប់ដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុង ដែលមានស្លាកសំគាល់ “PRE-ORDER HERE” ដែលចាប់ផ្តើមទទួលកម្ម៉ង់ចាប់ពីថ្ងៃទី 4 ដល់ 22 កញ្ញានេះ ដោយស្តុកថែមជូនមានចំនួនកំណត់។

ដូច្នេះសូមប្រញាប់ឡើង! ជាពិសេសសម្រាប់អ្នកដែលស្រឡាញ់ និងទន្ទឹងរង់ចាំ Galaxy NOTE 8  ទាំងអស់​ សូមប្រញាប់ស្វែងរក ដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុង ណាមួយដែលមានស្លាកសំគាល់ “PRE-ORDER HERE” ដើម្បីកម្ម៉ង់ទិញឥឡូវនេះ! កុំឲ្យឱកាសដ៏ល្អនេះ រំលងផុតឲ្យសោះ!

តោះមកមើលលក្ខណៈពិសេសខ្លះៗ របស់ Galaxy Note 8  ដូចខាងក្រោម៖

ភាពច្នៃប្រឌិតនៃរចនាបថ​ (Design Innovation)

Samsung Galaxy Note 8 មានទំហំអេក្រង់ 6.3 អ៊ីង ត្រូវបានរចនាឡើងជាមួយនឹងអេក្រង់ស្ទើរគ្មានគែម និងគែមកោង ទាំងសងខាង ផ្តល់នូវភាពផ្ដេកធំទូលាយ និងភាពបញ្ឈរខ្ពស់ ខណៈដែលពណ៌របស់វាត្រូវបានបើកបង្ហាញលើអេក្រង់ធំបំផុតនៃប្រភេទ phablet និងធ្វើឲ្យរូបភាពហាក់ដូចជាលោតផុសលើអេក្រង់នៅក្នុងដៃរបស់អ្នកតែម្តង។

កាមេរ៉ា​ (Camera)

Galaxy Note 8 ភ្ជាប់ជាមួយកាមេរ៉ាភ្លោះនៅខាងក្រោយ ដែលមានទំហំរហូតដល់ ១២ មេហ្គាភិចសែល ជាមួយមុខងារការពារភាពញ័រ (OIS) ធ្វើឲ្យអ្នកប្រើប្រាស់អាចថតរូបគ្រប់ស្ថានការណ៍ ជាមួយនឹងរូបភាពភ្លឺច្បាស់ប្រកបដោយ គុណភាពខ្ពស់ ទោះបីស្ថិតនៅកន្លែងពន្លឺតិចយ៉ាងណាក៏ដោយ ។ សម្រាប់មុខងារ Live Focus វាអាចឲ្យអ្នកធ្វើការគ្រប់គ្រងនួវ​ ជម្រៅរូបភាព​ ដែលអាចឲ្យយើងអាចកែសម្រួលរូបភាព ដែលជា Background ទៅព្រាល (Blur) នៅក្នុង Preview Mode បន្ទាប់ពីអ្នកបានថតរូបហើយ។

កម្មវិធី និង លក្ខណៈពិសេសដែលភ្ជាប់ជាមួយ Galaxy Note 8 ​ (Galaxy of Features and Services)

  • អាវក្រោះការពារធូលី និងទឹក IP685 ៖​ Galaxy Note 8 ភ្ជាប់ជាមួយប្រព័ន្ធការពារទឹក និងធូលី​នៅលើ ទូរស័ព្ទ និងនៅលើប៊ិច S-Pen ដែលមានន័យថា យើងអាចប្រើប្រាស់ S-Pen សម្រាប់សរសេរទោះបីស្ថិតក្នុងស្ថានភាពភ្លៀងធ្លាក់ក៏ដោយ។
  • Fast Wireless Charging ៖ កាលពី​ ២​ ឆ្នាំកន្លងទៅ ក្រុមហ៊ុនសាមសុងបានណែនាំ ឆ្នាំងសាកឥតខ្សែ។ Galaxy Note 8 ភ្ជាប់ជាមួយបច្ចេកវិទ្យាទំនើបបំផុត ដែលមានសម្ថភាពសាកថ្ម ឆាប់ពេញ និងរហ័សជាងមុន។
  • សម្ថភាពគ្មានដែនកំណត់៖ ជាមួយ RAM 6GB, ដែលអាចបន្ថែម មេម៉ូរីរហូតដល់ 256GB ដែលអាចឲ្យអ្នកលេងហ្គេម និងធ្វើការងារច្រើនមុខក្នុងពេលតែមួយ។ 

ប៊ិច S-Pen

ប៊ិច S-Pen មានលក្ខណៈវិវត្តន៍ទំនើបជាងមុន ដែលអាចឲ្យអ្នក គូសវាសតាមចំណង់ដែលចង់បាន និង​បង្កើតជារូបភាពរស់រវើក ដែលយើង ហៅថា Live Message សម្រាប់ផលិតរូបភាព GIF ដោយប្រើប៊ិចគូស, ​អាច​កត់ត្រាបានភ្លាមៗនៅលើ Screen ងងឹតបានដល់ 100 ទំព័រ, មុខងារបកប្រែភាសាអក្សរ​នៅលើរូបភាពបានទៀតផង។​

បើ  Galaxy Note 8 ពិសេស និងឡូយយ៉ាងនេះ ហេតុអ្វីចាំបាច់ត្រូវរង់ចាំយូរ​? តោះទៅធ្វើការកម្ម៉ង់ទិញទុកឲ្យបានមុន ព្រោះស្តុកថែមជូន មានកំណត់។

adverise with khmeread