បើទោះបីជាស្រុកទេសជួបទុក្ខធំយ៉ាងណាក៏ដោយ ក៏ប៉ុន្តែជីវិតនៅតែបន្តដើរទៅមុខជានិច្ចក្នុងប្រទេសស៊ីរី។
គូស្នេហ៍ស៊ីរីទើបរៀបការ នាង ណាដា មឺហ៊ី (Nada Merhi) អាយុ ១៨ ឆ្នាំ និង ហាសសាន យូសសេហ្វ (Hassan Youssef) អាយុ ២៧ ឆ្នាំ បានថតរូបអាពាហ៍ពិពាហ៍នៅមុនអគារខ្ទេចខ្ទាំដោយសារសង្គ្រាមនៅក្នុងទីក្រុងហូមកាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ។
ជាងថតរូបជនជាតិស៊ីរីម្នាក់បាននឹកឃើញប្រើប្រាស់សំណង់បាក់បែកក្នុងទីក្រុងហូមដើម្បីថតរូបគូស្នេហ៍ថ្មីថ្មោងទាំងពីរដើម្បីបង្ហាញថា ជីវិតមានភាពខ្លាំងក្លាជាងសេចក្តីស្លាប់ទៅទៀតក្នុងប្រទេសកំសត់មួយនេះ៕
