Wilfried Bony បានត្រឡប់ទៅចូលរួមជាមួយក្លឹប Swansea វិញក្នុងតម្លៃផ្ទេរ១២លានផោន

          កីឡាករខ្សែប្រយុទ្ធ Wilfried Bony បានចាកចេញពីក្លឹប Man City ហើយ​ត្រឡប់​​ចូលរួម​ក្លឹប Swansea វិញក្នុងតម្លៃផ្ទេរ ១២លានផោន​។ City ចង់បាន​តម្លៃ​ប្រហាក់ប្រហែល​២៨លានផោន ដែលពួកគេ​បាន​ចំ ណាយ​ឲ្យ Swansea ដើម្បី​ផ្ទេរកាល​ពីខែមករា​ឆ្នាំ​២០១៥។

          ក្តីសង្ឃឹមរបស់ City ក្នុងការរក្សាទុក Bony ត្រូវបរាជ័យនៅពេលខ្សែប្រយុទ្ធ​រូប​នេះ​បដិសេធ​មិន​ព្រមទទួលយកការកាត់ប្រាក់ឈ្នួល។​ ប៉ុន្តែកិច្ចព្រមព្រៀង​នេះ​បានដំណើរការទៅមុខ បន្ទាប់ពី​ City យល់​ព្រមបញ្ចុះតម្លៃ​១លានផោន​ ហើយ​​​នៅពេលនេះ Swansea នឹងប្រើប្រាស់​ប្រាក់សន្សំ​ ដើម្បី​ចំណាយ​លើ​កីឡា ករ​វ័យ​២៨​ឆ្នាំ​រូប​នេះ៕

adverise with khmeread