Ross Barkley បានសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងផ្ទេរទៅកាន់ Chelsea នៅនាទីចុងក្រោយក្នុងអំឡុងពេលពិនិត្យសុខភាព

          ខ្សែបម្រើ Ross Barkley របស់ក្លឹប Everton បានសម្រេចចិត្តដកខ្លួន​ចេញ​ភ្លាមៗពីកិច្ច​ព្រមព្រៀង​ផ្ទេរ​ទៅកាន់​ក្លឹប​ Chelsea​​ អំឡុងពេល​ពិនិត្យ​សុខ​ភាព។

          ខ្សែបម្រើ​រូបនេះចាប់ផ្តើម​ពិនិត្យ​សុខភាពនៅទីលាន​ហ្វឹក​ហាត់​ Cobham របស់​ Chelsea បន្ទាប់ពីក្លឹបទាំងពីរ​បាន​ព្រមព្រៀង​តម្លៃគ្នា។ កិច្ចព្រមព្រៀង​ដែល​មានតម្លៃ​៣០លានផោន​នេះគ្រោងនឹងសម្រេចនៅ​នាទីចុងក្រោយនៃថ្ងៃបិទរដូវ​កាល​ទិញដូរកីឡាករ។

          ប៉ុន្តែ Barkley បានសម្រេចចិត្តមិនទទួលយក​កិច្ចព្រមព្រៀងផ្ទេរនេះវិញ ខណៈ​ពេល​ខ្លួន​ស្ថិតនៅក្នុងដំណាក់កាលពិនិត្យសុខភាព​ ហើយ​សម្រេចចិត្តបន្ត​នៅ​ជាមួយក្លឹប Everton តទៅទៀត។

            វាគឺជាសម្ពាធ​មួយទៀតសម្រាប់ Chelsea ខណ:ក្រុមជើងឯក EPL នេះ​មិនអាច​ផ្ទេរយកខ្សែ​ប្រ​យុទ្ធ Fernando Llorente បានដោយកីឡាករររូបនេះ​ជ្រើសរើស​យក​ការផ្ទេរទៅកាន់ក្លឹប Tottenham នៅអំឡុង​ថ្ងៃចុងក្រោយ៕

adverise with khmeread