adverise with khmeread Gettyimages 508930624

Chelsea នឹង​មនុស្ស​ប្រចៀវ​នៅ​ថ្ងៃអាទិត្យ​នេះ​បន្ទាប់ពី Diego Costa បង្ខំចិត្ត​ពាក់​ម៉ា​សមុខ​ដោយសារ​បាក់​ខ្ទង់ច្រមុះ​ពេល​ហ្វឹកហាត់​

    ​ខ្សែប្រយុទ្ធ​តែមួយគត់​របស់ Chelsea គឺ​កីឡាករ Diego Costa ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រឈមមុខ​ជាមួយ​ក្រុម Newcastle នៅ​អាទិត្យ​នេះ​ដោយ​ការពាក់​ម៉ាស​ការពារ​របួស​បាក់​ច្រមុះ ដែល​កើតឡើង​អំឡុង​ការហ្វឹកហាត់​។​

​    ​គ្រូបង្វឹក Chelsea លោក Guus Hiddink បាន​បង្ហើប​ឲ្យ​ដឹងថា​កាលពី​ថ្ងៃ​សុក្រ​ថា ខ្សែប្រយុទ្ធ​តែមួយគត់​របស់ Chelsea បាន​ប៉ះទង្គិច​ជាមួយនឹង​កីឡាករ​ក្រុមយុវជន​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ ដោយ​បណ្ដាល​ឲ្យ​រងរបួស​បាក់​ខ្ទង់ច្រមុះ​តែម្ដង​។​

​    ​ការប៉ះទង្គិច​នេះ​កើតឡើង​ដោយសារ​ការដណ្ដើម​បាល់​តែ​ត​គ្នា ហើយ Costa បាន​ទៅ​តែ​ត​ពីក្រោយ​កីឡាករ​យុវជន​នោះ​បណ្ដាល​ឲ្យ​ខ្ទេច​អស់​ច្រមុះ​ខ្លួនឯង​តែម្តង​។​

​    ​លោក Hiddink បាន​បន្ថែមថា "​យ៉ាងណា​ថ្ងៃនេះ​គាត់​បាន​ពាក់​ម៉ាស​ការពារ​ហើយ​។ ហើយ​ក្រុម​មួយ​នេះ​នឹង​សម្បូរ​ទៅដោយ​អ្នក​ពាក់​ម៉ាស​ក្នុង​តារាង​ក្នុងជំនួប​ជាមួយនឹង Newcastle អាទិត្យ​នេះ​"៕

adverise with khmeread
ប្រភព៖ talksport​

មតិយោបល់