មិនដែលដឹងសោះ! អាហារ ៨ មុខនេះ បើទុកចោលធម្មតា រក្សាគុណភាពបានតែប៉ុន្មានម៉ោងទេ តែបើចេះទុកដាក់ត្រឹមត្រូវ រក្សាគុណភាពបានរាប់ខែរហូតដល់ ១ ឆ្នាំ

- ទំពាំងបាយជូរ ៖ ទុកចោលធម្មតាបានពី ៣ ទៅ ៥ ថ្ងៃ, ទុកក្នុងទូទឹកកកបានពី ៧ ទៅ ១០ ថ្ងៃ, ទុកក្នុងធុងទឹកកកក្លាសេការ៉េមបាន ៣ ទៅ ៥ ខែ។


- ស្រ្តប៊ឺរី ៖ ទុកចោលធម្មតាបានពី ១ ទៅ ២ ថ្ងៃ, ទុកក្នុងទូទឹកកកបានពី ៥ ទៅ ៧ ថ្ងៃ, ទុកក្នុងធុងទឹកកកក្លាសេការ៉េមបាន ៦ ទៅ ៨ ខែ។


- ខាត់ណាខៀវ ៖ ទុកចោលធម្មតាបានពី ២ ថ្ងៃ, ទុកក្នុងទូទឹកកកបានពី ៧ ទៅ ១៤ ថ្ងៃ, ទុកក្នុងធុងទឹកកកក្លាសេការ៉េមបាន ៨ ទៅ ១២ ខែ។


- សាឡាត់ ៖ ទុកចោលធម្មតាបានពី ១ ថ្ងៃ, ទុកក្នុងទូទឹកកកបានពី ១ សប្ដាហ៍, មិនអាចទុកក្នុងធុងទឹកកកក្លាសេការ៉េមបានទេ។


- ស៊ុត (ពេលបំបែករួច) ៖ ទុកចោលធម្មតាបានប៉ុន្មានម៉ោង, ទុកក្នុងទូទឹកកកកបាន ៣ ទៅ ៤ សប្ដាហ៍, មិនអាចទុកក្នុងធុងទឹកកកក្លាសេការ៉េមបានទេ។


- ទឹកដោះគោ (ពេលចាក់ចេញមកផឹក) ៖ ទុកចោលធម្មតាបានប៉ុន្មានម៉ោង, ទុកក្នុងទូទឹកកកកបាន ៥ ទៅ ៧ ថ្ងៃ, ទុកក្នុងធុងទឹកកកក្លាសេការ៉េមបាន ១ ខែ។


- សាច់បីជាន់ ៖ ទុកចោលធម្មតាបាន ២ ម៉ោង, ទុកក្នុងទូទឹកកកកបាន ២ សប្ដាហ៍, ទុកក្នុងធុងទឹកកកក្លាសេការ៉េមបាន ៤ ខែ។


- សាច់មាន់ ៖ ទុកចោលធម្មតាបាន ២ ម៉ោង, ទុកក្នុងទូទឹកកកកបាន ១ ទៅ ២ ថ្ងៃ, ទុកក្នុងធុងទឹកកកក្លាសេការ៉េមបាន ១ ឆ្នាំ៕

adverise with khmeread