សំបកក្រូចជា គ្រឿងសម្អាងថែរក្សាស្បែកល្អឥតខ្ចោះ តែយើងបោះចោលទាំងមិនដឹងពីប្រយោជន៍របស់វា

តើអ្នកដឹងទេថា សំបកក្រូចអាចយកមកប្រើប្រាស់សម្រាប់សម្រស់របស់អ្នកជំនួសឱ្យការបោះចោល? នៅពេលអ្នកត្រឡប់មកពីធ្វើការវិញពេលល្ងាច អ្នកនឹងរវល់ ហើយចង់សម្រាកបន្ធូរអារម្មណ៍ សំបកក្រូចអាចជួយបាន។

ការដកដង្ហើមពីប្រេងរបស់សំបកក្រូច អ្នកនឹងមានអារម្មណ៍ល្អ ថែមទាំងជួយសម្រស់ទៀតផង។

* អត្ថប្រយោជន៍របស់សំបកក្រូច៖
ប្រេងពិសេសមានក្នុងសំបកក្រូច គឺល្អសម្រាប់បន្តឹងស្បែក។ ជាមួយនឹងការស្ទីម វាជួយបើករន្ធញើសរបស់អ្នកនិងសម្អាតភាពកខ្វក់ចេញ។ វាក៏ជួយឱ្យស្បែកក្រហម និងក្រើម ទៅជាភ្លឺរលោងស្រស់ស្អាត ល្អផូរផង់ គ្មានចន្លោះផងដែរ។

* របស់ត្រូវមាន៖
- ចាន ឬចានដែកតូចមួយ
- សំបកក្រូច
- ទឹកក្ដៅ
- កន្សែង។

* របៀបធ្វើ៖
១. ដាក់សំបកក្រូចចូលក្នុងចានដែក រួចចាក់ទឹកក្ដៅពីលើ។
២. ត្រូវប្រុងប្រយ័ត្នពេលដាក់ក្បាលពីលើចានដែក ហើយគ្របក្បាលរបស់អ្នកជាមួយនឹងកន្សែង។ ធ្វើបែបនេះទើបប្រេងរបស់សំបកក្រូចជាប់នៅលើស្បែករបស់អ្នក។
៣. ធ្វើវាយ៉ាងហោចណាស់ ១៥ នាទី៕

adverise with khmeread