Prostate cancer copy

រោគសញ្ញា​ដែល​បង្ហាញថា​អ្នក​កំពុង​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​

​    ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​គឺជា​ការអភិវឌ្ឍ​នៃ​មេរោគ​មហារីក​នៅក្នុង​ក្រពេញ​ប្រូ​ស្តា​ត ដែលជា​ក្រពេញ​ដ៏​សំខាន់​មួយ​នៅក្នុង​ប្រព័ន្ធ​បន្ត​ពូជ​របស់​បុរស​។ ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ខ្លះ​មានការ​លូតលាស់​យឺត ប៉ុន្តែ​ខ្លះទៀត​មានការ​លូតលាស់​យ៉ាង​ឆាប់​បំផុត​។ កោសិកា​មហារីក​អាច​រីក​រាលដាល​ពី​ក្រពេញ​ប្រូ​ស្តា​តទៅ​ផ្នែក​ដទៃទៀត​នៃ​រាងកាយ​ជាពិសេស​ឆ្អឹង និង​កូនកណ្តុរ​។

​    ​កត្តា​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​រួមមាន​៖ អាយុ​ចំណាស់ ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​ជំងឺ​នេះ និង​ជាតិ​សាសន៍​។ ករណី​នៃ​ជំងឺ​នេះ​ចំនួន ៩៩% កើតមាន​ចំពោះ​អ្នក​ដែលមាន​អាយុ ៥០ ឆ្នាំ​ឡើង​។ ក្នុង​សហរដ្ឋអាមេរិក ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​មាន​ភាគរយ​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ខ្ពស់ជាង​ជនជាតិ​អាមេរិក​ស្បែ​កស​។ កត្តា​ផ្សេងទៀត​ដែល​រួមចំណែក​ក្នុង​ការកើត​ជំងឺមហារីក​នេះ​គឺ​ការ​ទទួលទាន​សាច់​កែច្នៃ សាច់​ក្រហម ឬ​ផលិតផល​ទឹកដោះ​ច្រើនពេក និង​មួយវិញទៀត​គឺ​បរិភោគ​បន្លែ​តិចពេក​។ ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​អាច​ពិនិត្យ​ដឹង​តែ​តាមរយៈ​ការធ្វើ​រោគវិនិច្ឆ័យ​តែប៉ុណ្ណោះ​។

​     ជំងឺ​នេះ​មិនអាច​រកឃើញ​នៅ​ដំណាក់កាល​ដំបូង​នោះទេ​។ វា​អាច​រកឃើញ​នៅពេល​ជំងឺ​នេះ​បាន​វាយលុក​ពេញ​រាង​យ​កាយ​រួចទៅហើយ​។

​វីដេអូ​៖

​    ​ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​មួយចំនួន​នៃ​ការកើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​៖
​    ​១. ពិបាក​បញ្ចេញ​ទឹកកាម​
​    ​២. នោម​ចេញឈាម​
​    ​៣. ងាប់​លិង្គ​
​    ​៤. ឈឺឆ្អឹងឆ្អែង​
​    ​៥. ពេល​នោម​ម្តងៗ​មាន​អារម្មណ៍​ក្រហាយ​
​    ​៦. ខ្នង​ផ្នែក​ខាងក្រោម ចង្កេះ និង​ភ្លៅ​តែងតែ​ឈឺចាប់​ជានិច្ច​
​    ​៧. មាន​អារម្មណ៍​ពិបាក​ពេល​ឈរ​នោម​
​    ​៨. ទឹកនោម​ប្រែ​ពណ៌​
​    ​៩. ចេញ​នោម​យប់​ញឹកញាប់​
​    ​១០. ទឹកកាម​មាន​ឈាម​
​    ​១១. មិន​ស្រួល​ម្តុំ​ត្រគាក​
​    ​១២. ពេល​ចាប់ផ្តើម​នោម​ម្តងៗ​មាន​អារម្មណ៍​មិន​ស្រួល​រហូត​

​សូម​ចែករំលែក​អត្ថបទ​នេះ​ដើម្បីឱ្យ​សុភាពបុរស​ទាំងឡាយ​បានដឹង​គ្រប់ៗ​គ្នា​៕

ប្រភព៖ Health&Love

អ្នកនឹងចូលចិត្ត

មតិយោបល់