សាកសពស្ត្រីនិងកុមារជនជាតិរ៉ូហ៊ីងយ៉ារាប់សិបនាក់ ស្លាប់អណ្តែតទឹកនៅទន្លេបង់ក្លាដែស បន្ទាប់ពីពួកគេរត់គេចពីអំពើហិង្សានៅភូមា

សាកសពជនភៀសខ្លួន ២០ នាក់ដែលព្យាយាមរត់គេចខ្លួនពីអំពើហិង្សានៅប្រទេសមីយ៉ាន់ម៉ា បានអណ្ដែតមកច្រាំងទន្លេប្រទេសបង់ក្លាដែសនាពីរថ្ងៃចុងក្រោយ។

ជនជាតិរ៉ូហ៊ីងយ៉ាមូស្លីមរាប់ម៉ឺននាក់កំពុងព្យាយាមគេចពីអំពើហិង្សាដ៏អាក្រក់ដោយពាក់ព័ន្ធជនជាតិភាគតិចនៅមីយ៉ាន់ម៉ាយ៉ាងហោចណាស់ប្រាំឆ្នាំ។

អាជ្ញាធរក្នុងតំបន់បាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សាកសពក្មេងៗរ៉ូហ៊ីងយ៉ា ១១ នាក់ និងស្ត្រី ៩ នាក់បានអណ្ដែតនៅទន្លេណាហ្វ ប្រទេសបង់ក្លាដែស បន្ទាប់ពីទូករបស់ពួកគេបានក្រឡាប់។

Ariful Islam មេបញ្ជាការម្នាក់ជាមួយឆ្មាំព្រំដែនបង់ក្លាដែសបាននិយាយថា កាលពីថ្ងៃពុធ ស្ត្រីរ៉ូហ៊ីងយ៉ាពីរនាក់ និងក្មេងពីរនាក់ត្រូវបានរកឃើញបន្ទាប់ពីទូករបស់ពួកគេត្រូវបានបាញ់ដោយប៉ូលិសឆ្មាំព្រំដែនមីយ៉ាន់ម៉ា។

មេដឹកនាំរ៉ូហ៊ីងយ៉ាម្នាក់នៅប្រទេសបង់ក្លាដែសបានលើកឡើងពីអ្នកនៅមានជីវិតដោយនិយាយថា ទូកទាំងពីរណែនពេក។

ប្រភពអង្គការសហប្រជាជាតិចំនួនបីបាននិយាយថា ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាប្រមាណ ២៧.៤០០ នាក់បានឆ្លងទៅប្រទេសបង់ក្លាដែសពីភូមាតាំងពីថ្ងៃសុក្រ។

ការប៉ះទង្គិចនៅរដ្ឋរ៉ាឃីន ដែលតាមដឹងបានចាប់ផ្ដើមជាមួយក្រុមបះបោររ៉ូហ៊ីងយ៉ាវាយប្រហារប៉ុស្តិ៍ប៉ូលិស និងមូលដ្ឋានកងទ័ព បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១៧ នាក់។

រដ្ឋាភិបាលមីយ៉ាន់ម៉ានិយាយថា កងកម្លាំងសន្តិសុខរបស់ខ្លួនកំពុងបើកប្រតិបត្តិការបោសសម្អាតនៅភាគខាងជើងរដ្ឋរ៉ាឃីន ដើម្បីការពារប្រទេសពីពួកភេរវករជ្រុលនិយម។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សនិយាយថា ជនជាតិរ៉ូហ៊ីងយ៉ារត់គេចខ្លួនរាយការណ៍ថា កងទ័ពនិងអ្នកកាន់ពុទ្ធសាសនានៅរដ្ឋរ៉ាឃីនបានធ្វើយុទ្ធនាការដុតបំផ្លាញផ្ទះសម្បែង ក្នុងបំណងបណ្តេញប្រជាជនមូស្លីមចេញពីប្រទេស។

ប្រភពអង្គការសហប្រជាជាតិនៅបង់ក្លាដែសបាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ ២០.០០០ នាក់នៅជាប់គាំងនៅដែនដីជម្លោះរវាងប្រទេសទាំងពីរ ជាមួយប្រភពមួយទស្សន៍ទាយថាចំនួនអាចកើនឡើង ៣០.០០០ នាក់នៅថ្ងៃព្រហស្បតិ៍៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab