រថយន្តបើកបុកជាមួយម៉ូតូស្លាប់ម្នាក់ និងរបួសម្នាក់នៅប៉ៃលិន

ប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្ដ និង ម៉ូតូ នៅលើកំណាត់ផ្លូវជាតិ៥៧ ចំនុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៧ និង៣០នាទីព្រឹកបណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់ និងពីរនាក់រងរបួស។

ប៉ូលិសនិយាយថា អ្នកបើកបរម៉ូតូឈ្មោះ តែ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានស្លាប់នៅនឹងកន្លែងកើតហេតុ និង អ្នករួមដំណើរឈ្មោះ សុឃា ភេទប្រុស អាយុ៦ឆ្នាំ រស់នៅភូមិឃុំខាងលើរងរបួសធ្ងន់។

ចំណែកឯអ្នកបើកបររថយន្តឈ្មោះ បាន ម៉ៅ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន របួសស្រាល។

ជនរងគ្រោះត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ដប៉ៃលិន ចំណែកឯរថយន្ដ និងម៉ូតូត្រូវបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន រងចាំការដោះស្រាយ។

មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងគឺដោយសារការបើកបរមិនគោរពច្បាប់ចរាចរណ៍៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab