ស្ត្រីវ័យក្មេងស្អាតតែសំបកក្រៅ ជេរប្រមាថរើសអើងប្តីប្រពន្ធជនជាតិអាស៊ី យ៉ាងព្រហើន!

នេះគឺជាទិដ្ឋភាពដ៏គួរឱ្យស្អប់ខ្ពើមមួយនៃស្រ្តីម្នាក់បានប្រើប្រាស់ពាក្យសម្តីរើសអើងវាយប្រហារទៅលើប្តីប្រពន្ធវ័យចំណាស់សញ្ជាតិហ្វីលីពីនមួយគូស្ថិតក្នុងទីក្រុង Vancouver ប្រទេសកាណាដា។

ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃទី២១ ខែសីហាស្ថិតនៅលើរថភ្លើង Canada Skytrain ឆ្ពោះដំណើរទៅកាន់ទីក្រុង Burnaby ពេលដែលស្រ្តីវ័យ ៧៥ឆ្នាំម្នាក់បានប្រាប់ទៅកាន់ប្តីប្រពន្ធជនជាតិអាស៊ីមួយគូឱ្យនិយាយភាសាដើមរបស់ពួកគេបន្ថយសំឡេងរបស់ពួកគេ។

ប្តីប្រពន្ធទាំងពីរបន្ទាប់មកបានសុំអភ័យទោស ដោយនិយាយថាពួកគេពិតជាបាននិយាយគ្នាឮៗមែន ដោយសារតែពួកគេមកពីហ្វីលីពីន ប៉ុន្តែស្រ្តីចំណាស់រូបនោះនៅតែបន្តបោះសម្តីរើសអើងទៅលើពួកគេ។

ស្ថិតក្នុងវីដេអូ ស្ត្រីរូបនោះអាចត្រូវឮស្រែកគំហកថា "ត្រឡប់ទៅហ្វីលីពីន ចុ**** ហ្នឹងវិញទៅ។

ជាការឆ្លើយតបមួយ អ្នករួមដំណើរមួយរូបនិយាយថា "កុំនិយាយអ៊ីចឹងអី"។

ស្រ្តីរើសអើងជាតិសាសន៍រូបនេះបន្ទាប់មកបានប្រកែកថា "ទេ ខ្ញុំនឹងនិយាយអ្វីដែលខ្ញុំចង់"។

យ៉ាងណាក្តីក្មេងវ័យជំទង់ម្នាក់បានប្រាប់ទៅស្រ្តីរូបនោះថា "ចង្រៃយ៉ចេញពីរថភ្លើងទៅ" ហើយបន្តជាមួយនឹងសម្តីមួយឃ្លាថា "អ្នកពិតជាមនុស្សរើសអើងជាតិសាសន៍"។

ស្រ្តីរូបនោះបន្ទាប់មកនិយាយថា ខ្លួនមិនមែនជាមនុស្សរើសអើងជាតិសាសន៍ឡើយ ហើយខ្លួនគ្រាន់តែសុំទៅពួកគេឱ្យ "និយាយបន្ថយសំឡេងបន្តិចប៉ុណ្ណោះ"។

ស្រ្តីចំណាស់រូបនោះក៏បានប្រមាថទៅលើក្មេងជំទង់ដែលបាននិយាយជាមួយខ្លួនផងដែរ បន្ទាប់ពីគាត់បានប្រាប់នាងថា នាងជាបញ្ហា។

អ្នកដំណើរក្នុងរថភ្លើងក៏បានសុំការអភ័យទោសទៅកាន់ប្តីប្រពន្ធចំណាស់ទាំងពីរផងដែរសម្រាប់អាកប្បកិរិយារបស់ស្រ្តីរូបនោះ បន្ទាប់ពីនាងបានចាកចេញពីរថភ្លើង។ នេះបើយោងតាមសាក្សីម្នាក់បាននិយាយ៕


adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab