លទ្ធផលប្រឡងបាក់ឌុបនឹងត្រូវប្រកាសនៅថ្ងៃទី១២កញ្ញានៅភ្នំពេញនិងខេត្តកណ្តាល និងតាមបណ្តាខេត្តនានានៅថ្ងៃទី១៣ ខណៈការបូកសរុបពិន្ទុតាមកុំព្យូទ័របានចាប់ផ្តើម

លទ្ធផលប្រឡងសញ្ញាបត្រ​ទុតិយភូមិ សម័យ​ប្រឡង ២១ សីហា ២០១៧ នឹងត្រូវប្រកាសតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលនារសៀលថ្ងៃទី១២កញ្ញា ២០១៧ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នៅថ្ងៃទី ១៣ កញ្ញា និងផេកបណ្តាញសង្គមផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡា MoEYS Cambodia

យោងតាមផេកហ្វេសប៊ុករបស់ក្រសួង ដំណើរ​ការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ នៃ​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ បានចាប់ផ្តើមនៅថ្ងៃទី ១កញ្ញា នៅនាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ ដោយ​មានការ​យក​ចិត្ត​ទុក​ដាក់ និង​ទទួល​ខុសត្រូវ​ខ្ពស់ របស់​គណៈកម្មការ​ស្រង់​ បូក​ពិន្ទុ និង​មាន​ការ​ផ្ទៀងផ្ទាត់​ការ​បញ្ចូល​ពិន្ទុ​ដោយ​គណៈកម្មការ​ផ្ទៀងផ្ទាត់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab