អ្នកការទូតដែលស៊ើបអង្កេតករណីបាត់យន្តហោះម៉ាឡេស៊ីដ៏អាថ៍កំបាំង ត្រូវគេលបបាញ់សម្លាប់, នាំឱ្យសង្ស័យថា ករណីបាត់យន្តហោះមានរឿងសមគំនិតនៅពីក្រោយ

អ្នកការទូតមួយរូប (មិនមែនជាអ្នកការទូតដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់) ដែលបានចូលខ្លួនពាក់ព័ន្ធនឹងការស៊ើបអង្កេតស្វែងរកយន្តហោះម៉ាឡេស៊ី MH370 ត្រូវបានបាញ់សម្លាប់ ជាហេតុនាំឱ្យមជ្ឈដ្ឋានជាច្រើនជឿជាក់ថា វាគឺជាផ្នែកនៃការសមគំនិតមួយ។

លោក Zahid Raza ដែលជាអគ្គកុងស៊ុលកិត្តិយសម្នាក់របស់ម៉ាឡេស៊ី ត្រូវបានបាញ់ស្លាប់នៅក្នុងរដ្ឋធានីកណ្តាលរបស់ប្រទេសម៉ាដាហ្គាស្ការ ទីក្រុង Antananarivo កាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុន។

លោក Raza បានស្ថិតនៅក្នុងកាតព្វកិច្ចជាមួយនឹងការដឹកជញ្ជូនបំណែកដែលបានមកពីយន្តហោះម៉ាឡេស៊ី ដែលបានបាត់ស្រមោលយ៉ាងអាថ៍កំបាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។

លោក Blaine Gibson ដែលជាភ្នាក់ងារស៊ើបអង្កេតផ្សងព្រេងសញ្ជាតិអាមេរិក ដែលបានចំណាយប្រាក់ និងពេលវេលារបស់ខ្លួនក្នុងការស៊ើបអង្កេតទៅលើការបាត់យន្តហោះមួយនេះ បានហៅការស្លាប់របស់លោក Raza ថាជា "ឃាតកម្មនយោបាយ"។

លោក Gibson បានអះអាងថា ខ្លួនគាត់ផ្ទាល់ក៏ត្រូវបានទទួលការគំរាមសម្លាប់ផងដែរ និងត្រូវបានព្រមានឱ្យបញ្ឈប់ការស៊ើបអង្កេតរបស់គាត់។

លោក Raza ជាក់ស្តែងបានស្ថិតនៅពាក់កណ្តាលផ្លូវដឹកជញ្ជូនផ្នែកនៃបំណែកយន្តហោះ ដើម្បីធ្វើការស៊ើបអង្កេតក្នុងទីក្រុងកូឡាឡាំពួ ពេលដែលគាត់ត្រូវបានបាញ់សម្លាប់។

លោក​ Gibson បាននិយាយថា គាត់មិនចង់ធ្វើការប្រកាសអំពីបំណែកថ្មីនោះឡើយ រហូតដល់វាបានទៅដល់ប្រទេសម៉ាឡេស៊ីសិន ទោះជាយ៉ាងណាក្តីគាត់បានសម្រេចចិត្តដើម្បីធ្វើរឿងដូចគ្នានេះ ក្រោយការស្លាប់របស់លោក Raza ។

យន្តហោះម៉ាឡេស៊ី MH370 បានបាត់ស្រមោលកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤។ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរុករកដ៏ធំ យន្តហោះមួយនេះមិនត្រូវបានគេរកឃើញនោះឡើយ ខណៈដែលមានត្រឹមតែកម្ទេចកម្ទីតិចតួចប៉ុណ្ណោះត្រូវបានប្រទះឃើញ៕


adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab