adverise with khmeread 14552682009736

Benzema ចង់​ស្រក់​ទឹកភ្នែក​ពេល​មិត្ត​រួម​ក្រុម​ចោទថា​ខ្លួន​គំរាមកំហែង​គេ​ដោយ​ប្រើ​ឃ្លី​ប​វីដេអូ​សិច​

    ​មានរឿង​វិវត្តន៍​ថ្មីៗ​ទៀតហើយ​ទាក់ទង​នឹង Karim Benzema និង​មិត្ត​រួម​សញ្ជាតិ Mathieu Valbuena ក្នុង​រឿងអាស្រូវ​គម្រាមកំហែង​ដោយ​ប្រើ​វីដេអូ​សិច​របស់ Mathieu​។​

​    ​កីឡាករ Benzema បាន​និយាយ​ទៅកាន់​កាសែត Le Parisien កាលពី​ថ្ងៃ​សុក្រ​ថា "​ខ្ញុំ​គួរតែ​បាន​ប្រាប់​គាត់ (Mathieu) ថា ខ្ញុំ​មិនដែល​បានឃើញ​នូវ​វីដេអូ​នោះទេ​។ ខ្ញុំ​ព្យាយាម​ធ្វើជា​ឈ្លាត​ពេក​ហើយ​។ វា​ដូចជា​នៅពេលដែល​នរណាម្នាក់​រៀ​បរាប់​អំពី​រឿង​មួយ ដែល​ពួកគេ​មិនដែល​បានឃើញ​ម្ដង​សោះ​អ៊ីចឹង​។ ខ្ញុំ​មិនដែល​ឃើញ​វីដេអូ​នោះ​ម្តងណា​ឡើយ​"​។​

​    ​កីឡាករ​ឆ្នើម​របស់​ក្រុម Real Madrid ដែល​ត្រូវបាន​ចោទប្រកាន់ថា​រៀប​គម្រោង​គម្រាមកំហែង​មិត្ត​រួម​ក្រុម​ខ្លួនឯង និង​កំពុង​ស្ថិតក្រោម​ការបង្គាប់​របស់​តុលាការ​មិនឱ្យ​ទាក់ទង​ទៅ Mathieu Valbuena បាន​និយាយថា "​ខ្ញុំ​និយាយ​ដោយស្មោះ ខ្ញុំ​ពិតជា​ខឹង​ខ្លាំងណាស់​ចំពោះ​អ្វីដែល​បាន​ធ្លាយ​ដល់​សារព័ត៌មាន​។ ហើយ​វា​ពិតជា​ឈឺចាប់​ណាស់ នៅពេលដែល​ឃើញ​ខ្លួនឯង​នៅលើ​កញ្ជក់​ទូរទស្សន៍​ទាំង​គ្មាន​ហេតុផល​អី្វ​បន្តិច​សោះ​។ វា​ប្រៀប​បី​ដូចជា​ខ្ញុំ​គឺជា​ភេរវជន​អ៊ីចឹង​"​។​

​    ​យ៉ាងណាមិញ ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង Benzema មិនមាន​បំណង​គម្រាម​គំហែង​ទារប្រាក់​ពី Valbuena នោះទេ​។ ហើយ Benzema គួរតែ​បាន​ប្រាប់​ទៅ Valbuena ថា​ខ្លួន​គ្រាន់តែ​លេងសើច​តែប៉ុណ្ណោះ មុនពេល​ខ្សែបម្រើ​រូបនោះ​ម៉ៃ​ទៅលើ Benzema ទាំង​មិនដឹង​រឿង​អី​សោះ​៕

adverise with khmeread
ប្រភព៖ marca​

មតិយោបល់