សាហាវ!!! ខឹងប្រពន្ធប្តឹងលែងលះ...រឹតកសម្លាប់កូនស្រីអាយុ២ឆ្នាំ និងតាមសម្លាប់ឪពុកក្មេកដល់...

ភ្នំពេញ ៖ មានករណីបុរសម្នាក់ជាឪពុកបានធ្វើសកម្មភាពរឹតកសម្លាប់កូនស្រីខ្លួនឯងដឹងកើតហេតុកាលពីវេលាម៉ោង១២ និង១០នាទី ថ្ងៃ០២ កញ្ញា ២០១៧ នៅបន្ទប់ជួល១០៩ ផ្ទះគ្មានលេខ ក្រុម២ ផ្លូវបេតុង ភូមិសង្កាត់ដង្កោ ខណ្ឌដង្កោបន្ទាប់ពីមានការប្តឹងលែងលះប្រពន្ធរួចមក។

​ប៉ូលិសមូលដ្ឋាននិយាយថា សពឈ្មោះ ពេជ្រ ចរិយា អាយុ២ឆ្នាំ ភេទស្រី មានទីលំនៅផ្ទះជួលខាងលើ។ ចំណែកជនសង្ស័យឈ្មោះ អន សំណាង អាយុ២៣ឆ្នាំមុខរបរ មិនពិតប្រាកដទីលំនៅ បន្ទាប់ពីរឹតកសម្លាប់រួចហើយ បានធ្វើដំណើរទៅខេត្តស្វាយរៀងសម្លាប់ឪពុកក្មេករួចហើយបានគេចខ្លួនបាត់។

​ក្នុងករណីខាងលើនេះសមត្ថកិច្ចប៉ូលិសនិងអាវុធហត្ថកំពុងតាមប្រមាញ់ចាប់ឃាតករមកផ្តន្ទាទោសតាមច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab