ក្រុមហ៊ុនតូចមួយជ្រើសរើសបុគ្គលិកគណនេយ្យម្នាក់សោះ ហ៊ានឱ្យប្រាក់ខែជិត១ម៉ឺនដុល្លារ...សួរចប់ដើរចេញបិទទ្វារឮសូរគ្រាំង!!!

សំណើច៖ បុរស​ម្នាក់​ដែល​ទើប​បញ្ចប់​ការសិក្សា​ផ្នែក​គណនេយ្យ បាន​ដាក់​ពាក្យ​សុំ​ចូល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​តូច​មួយ ដែល​បាន​ប្រកាស​រើស​បុគ្គលិក​តាម​កាសែត​។​ ​នៅ​ថ្ងៃ​ចូល​ទៅ​សម្ភាសន៍ ​យុវជន​នេះបាន​ជួប​ផ្ទាល់​ជាមួយ​ម្ចាស់​ក្រុមហ៊ុន ដែលជា​អ្នក​សម្ភាសន៍​ផ្ទាល់​តែម្តងថា ៖

ម្ចាស់​ក្រុមហ៊ុន ៖ ខ្ញុំ​ត្រូវការ​អ្នក​ពូកែ​ខាង​គណនេយ្យ​ម្នាក់ ដែល​អាច​ជួយ​រំលែក​បញ្ហា​លុយកាក់​របស់​ក្រុមហ៊ុន​ខ្ញុំ​។

អ្នកដាក់ពាក្យ ៖ បញ្ហា​គណនេយ្យ​! ខ្ញុំ​អាច​ដោះស្រាយ​បាន​ទាំងស្រុង​។

ម្ចាស់​ក្រុមហ៊ុន ៖ ល្អ​! ខ្ញុំ​មាន​បំណង​ផ្ទេរ​ការព្រួយបារម្ភ​ពី​រឿង​លុយកាក់​នេះ ជូន​ទៅ​លោក​ជា​អ្នក​ដោះស្រាយ​ឱ្យ​ខ្ញុំ ដើម្បី​ឱ្យខ្ញុំ​បាន​ធូរស្រាល​ក្នុង​ចិត្ត​ខ្លះ​! បើ​លោក​អាច​ធ្វើការ ខ្ញុំ​ជូន​ប្រាក់ខែ​លោក​ក្នុង ១​ខែ ៧៥.០០០​ដុល្លារ​!

អ្នកដាក់ពាក្យ ៖ យី​! លោក​ប្រាក់ខែ​នេះ​ច្រើន​ណាស់​សម្រាប់​ខ្ញុំ ប៉ុន្តែ​ក្រុមហ៊ុន​លោក​តូច​មួយ​បែប​នេះ​ធ្វើ​ម៉េច​អាច​ផ្តល់​ប្រាក់ខែ​ឱ្យ​ខ្ញុំ​បាន​ច្រើន​បែប​នេះ​ទៅ​កើត​ទៅ​!

ម្ចាស់​ក្រុមហ៊ុន ៖ នេះ​ហើយ​ជា​ការព្រួយបារម្ភ ដែល​ខ្ញុំ​ត្រូវ​ផ្ទេរ​ឱ្យ​លោក​ជា​អ្នកដោះស្រាយ​! ព្រោះ​ខ្ញុំ​បារម្ភ​រឿងនេះ​ច្រើនជាងគេ បើ​លោក​ដោះស្រាយ​បាន​ជា​រឿង​ល្អ​ណាស់​!

អ្នកដាក់ពាក្យ ៖ អុញ???? ... រួចក៏ដើរចេញបិទទ្វារឮសូរគ្រាំង!៕

adverise with khmeread