វិធីដោះស្រាយពេលនៅសុខៗស្រាប់តែ "ភ័យប្រហោងពោះស្ទើរគាំងបេះដូង"!!!

មានតែអ្នកធ្លាប់ជួបបញ្ហា "ភ័យប្រហោងពោះស្ទើរគាំងបេះដូង" ទេ ទើបដឹងថា ក្នុងខ្លួនពិបាកទ្រាំយ៉ាងណា ។ លោកអ្នកតិចឬច្រើន ច្បាស់ជាធ្លាប់ជួបរឿងនេះម្តងនៅក្នុងមួយឆាកជីវិត។ វាកើតឡើងនៅពេលហេតុការណ៍មិនរំពឹងទុកណាមួយបានកើតឡើង ដែលធ្វើឱ្យយើងភ័យញ័រដើមទ្រូងស្ទើរតែគាំងបេះដូង។ ឧ. នៅសុខៗស្រាប់តែកូនតូចរបស់យើងធ្លាក់ពីលើផ្ទះ ឬ គេស្រែកថាភ្លើងឆេះផ្ទះ ។ល។ ពេលនោះគឺបេះដូងយើងលោតស្ទើរចាប់មិនជាប់ឡើយ។ នេះគឺហៅថា "ភ័យប្រហោងពោះស្ទើរគាំងបេះដូង" ហើយរោគសញ្ញារបស់វាអាចបំបាត់បានតាមវិធីខាងក្រោម ៖

១. បិទភ្នែក ហើយស្រូបដង្ហើមឱ្យវែងៗ។ អនុវត្តដដែលៗឱ្យបានច្រើនដង។

២. ធ្វើសមាធិ ហាត់យ៉ូហ្គា និងប្រើទិកនិកដកដង្ហើមល្អៗផ្សេងទៀតដើម្បីបំបាត់ភាពភ័យខ្លាច ។

៣. ការថែរក្សាបែបផែនរស់នៅឱ្យមានសុខភាពល្អជាប្រចាំ គឺជាដំណោះស្រាយចំពោះបញ្ហាសុខភាពទាំងពួង ដែលកើតឡើងក្នុងជីវិត។

៤. ចៀសវាងសុរា បារី និងអាហារមិនល្អដល់សុខភាព ដែលនឹងជួយដល់បេះដូងចៀសផុតពីការភិតភ័យញាប់ញ័រ។

៥. ពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ប្រសិនបើអ្នកចង់លេបថ្នាំបំបាត់បញ្ហាបេះដូង។ 

៦. ឧស្សាហ៍ហាត់ប្រាណ និងចេញទៅស្រូបខ្យល់បរិសុទ្ធខាងក្រៅផ្ទះ។ 

៧. សម្រាកឱ្យបានគ្រប់គ្រាន់ និង ព្យាយាមគ្រប់គ្រងស្ថានការណ៍ជុំវិញខ្លួនឱ្យបាន៕ 

adverise with khmeread